ដោយៈ ម៉ាណា
ភ្នំពេញៈ ថ្នាក់ដឹកនាំសភាពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សាការងារ រវាងសភាពាណិជ្ជកម្មកម្ពុជា និងក្រុមការងារនៃកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រកបដោយភាពធន់ (CAPRED)។
ជំនួបនេះត្រូវបានដឹកនាំដោយឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា រួមនឹងសហការី បានទទួលជួបពិភាក្សាការងារ ជាមួយនឹងក្រុមការងារ នៃកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយភាពធន់ ដឹកនាំដោយ លោកស្រី Sheila Scopis ទីប្រឹក្សាសម្រាប់យន្តការG-PSF នៃកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រកបដោយភាពធន់ រួមនឹងក្រុមការងារ។
កិច្ចប្រជុំនេះមានគោលបំណងដូចជា ទី១ ណែនាំសមាសភាពបុគ្គលិកថ្មីនៃ CAPRED ដើម្បីចូលរួមចំណែកជួយសម្រួលដល់ការងាររបស់សភាពាណិជ្ជកម្មកម្ពុជា សម្រាប់យន្តការG-PSF និងទី២ ពិគ្រោះ ពិភាក្សាលើការសហការគ្នា រវាងក្រុមលេខាធិការដ្ឋាននៃសភាពាណិជ្ជកម្មកម្ពុជា និងក្រុមការងារCAPRED សម្រាប់យន្តការG-PSF៕









