ក្រសួងនិងសភាពាណិជ្ជកម្មផ្តោតលើផែនការអភិវឌ្ឍន៍សមត្ថភាព មជ្ឈមណ្ឌលផលិតជាតិ

ដោយៈ ចំណាន

    ភ្នំពេញៈ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​ ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា  រួមនឹងសហការីបានអញ្ជើញចូលរួមក្នុង កិច្ចប្រជុំផ្តល់ធាតុចូលស្តីពី ផែនការអភិវឌ្ឍន៍សមត្ថភាពមជ្ឈមណ្ឌលផលិតជាតិ ជាមួយនឹងតំណាងអង្គការផលិតភាពអាស៊ី (APO)​។

កិច្ចប្រជុំនេះ តម្រូវឱ្យមានការចូលជារួមធាតុចូល ពីសំណាក់តំណាងស្ថាប័នរដ្ឋ-អង្គភាពរដ្ឋ ឯកជនពាក់ព័ន្ធ និងអង្គការជាតិ អន្តរជាតិមួយចំនួនទៀតផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មជ្ឈមណ្ឌលផលិតភាពជាតិ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយអង្គការ ផលិតភាពអាស៊ី(APO) កំពុងរៀបចំផែនការអភិវឌ្ឍន៍សមត្ថភាព មជ្ឈមណ្ឌលផលិតភាពជាតិ តាមរយៈការបង្កើតផែនទី បង្ហាញផ្លូវឆ្ពោះទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាលនាថ្ងៃអនាគត ក្នុងគោលបំណងគាំទ្រដល់បរិវត្តកម្ម សម្រាប់ការជំរុញផលិតភាពជាតិ កាន់តែប្រសើរឡើងនៅកម្ពុជា។

ក្នុងការរៀបចំផែនទីបង្ហាញផ្លូវនេះ តម្រូវឱ្យមានកិច្ចប្រជុំពិគ្រោះយោបល់ ពីសំណាក់តំណាងស្ថាប័នរដ្ឋ-អង្គភាពរដ្ឋ ឯកជនពាក់ព័ន្ធ និងអង្គការជាតិ អន្តរជាតិ ដើម្បីផ្តល់ធាតុចូលស្តីពី ផែនការអភិវឌ្ឍន៍សមត្ថភាពមជ្ឈមណ្ឌលផលិតជាតិ សម្រាប់មានមូលដ្ឋានយកទៅវិភាគឱ្យបានល្អិតល្អន់ និងច្បាស់លាស់ ក្នុងការស្វែងរកធាំតុចេញនៃផែនការនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here