NBCគាំទ្រកម្មវិធីសិក្សាវិញ្ញាបនបត្ររបស់វិស័យឯកជន

ដោយៈ ម៉ាណា

    ភ្នំពេញៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យក្រុមការងារវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ (IBF) ដឹកនាំដោយលោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា (ABC) ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍នានា អំពីដំណើរការកម្មវិធីសិក្សាវិញ្ញាបនបត្រ Accredited Director Program (ADP)។

ក្នុងជំនួបកាលពីថ្ងៃទី២៣ មិនា លោក រ័ត្ន សោភ័ណ បានបង្ហា​ញពីគោលបំណងនៃកម្មវិធីសិក្សាADP ដែលមានគោលដៅលើកកម្ព​ស់ អភិបាលកិច្ចសាជីវកម្មនៅក្នុងក្រុមហ៊ុន ជាពិសេសក្នុងវិស័យធនា​គារ និងហិរញ្ញវត្ថុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកក៏បានជម្រាបជូនអំពីវឌ្ឍនភាព នៃការអនុវត្តកម្មវិធីនេះ និងស្នើសុំអនុសាសន៍បន្ថែម ដើម្បីពង្រឹងគុណភាពកម្មវិធីឱ្យកាន់តែប្រសើរ និងមានភាពសមស្របតាមនិន្នាការវិវត្តន៍ នៃវិស័យធនាគារនៅកម្ពុជា។

ជាការឆ្លើយតប លោកជំទាវទេសាភិបាលបានបង្ហាញក្តីសោ​មនស្សចំពោះការវិវត្តរបស់IBF នាពេលកន្លងមក ដែលស្របតាមគោលបំណងក្នុងការអភិវឌ្ឍមូលធនមនុស្ស ក្នុងវិស័យធនាគារ ទាំងផ្នែកបរិមាណ និងគុណភាព។

ជាមួយគ្នានេះ លោកជំទាវបានបង្ហាញការគាំទ្រ ចំពោះកម្មវិធីសិក្សាADPនេះ និងផ្តល់អនុសាសន៍មួយចំនួន ដើម្បីពង្រឹងប្រសិទ្ធភា​ព​នៃការអនុវត្តកម្មវិធីបន្ថែមទៀត ព្រមទាំងលើកទឹកចិត្តឱ្យវិទ្យាស្ថាន IBF ពង្រឹងកិច្ចសហការជិតស្និទ្ធ ជាមួយវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ (IBS)ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here