ក្រសួងព័ត៌មានបើកដំណើរការការអនុវត្តគម្រោងមេគង្គ-ឡានឆាង

ដោយៈ ចំណាន

    ភ្នំពេញៈ លោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក (Chen Cong) តំណាងស្ថានទូតចិនប្រចាំកម្ពុជា  នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអជាអធិបតីភាពបើកសម្ពោធការអនុវត្តគម្រោងមេគង្គ-ឡានឆាង។

ជាមួយគ្នានេះ ក្រសួងក៏បានផ្សារភ្ជាប់ យុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយ៖ ពង្រឹងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធ ប្រឆាំងព័ត៌មានបំភ្ល បន្ទាប់ពីការអនុវត្តគម្រោងស្តីពី “ការប្រឆាំងព័ត៌មានក្លែងក្លាយសម្រាប់អ្នកសារព័ត៌មាន (ដំណាក់កាលទី២)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ពិធីនេះបានធ្វើឡើងនៅសាល មណ្ឌលបណ្ដុះបណ្តាលវិក្រឹត្យការវិជ្ជាជីវៈសារព័ត៌មាន ដោយមានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងសមាគមអ្នកសារព័ត៌មាន ព្រមទាំងតំណាងអង្គភាពសារព័ត៌មាន ជាច្រើនរូបទៀត។

ពិធីនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ អំពីកិត្តិនាមនៃកិច្ច សហប្រតិបត្តិការមេគង្គ-ឡានឆាង (Mekong-Lancang Cooperation Branding) រវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសជាមួយក្រសួងព័ត៌មាន តាមរយៈការសម្របសម្រួលពីស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here