កម្ពុជាទទួលបានលំហូរទុនវិនិយោគជិត១០០០លានដុល្លារក្នុងរយៈពេល៣ខែដើមឆ្នាំនេះ

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន១០៥ មានទំហំទឹកប្រាក់ជាង៩៦៦លានដុល្លារអាមេរិក ក្នុងរយៈពេល២ខែដើមឆ្នាំ២០២៦នេះ។

នេះបើយោងតាមរបាយការណ៍របស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត (អ.គ.វ.រ.ខ.) អនុម័ត ដោយបង្កើតបានការងារបន្ថែមចំនួន៣៩ពាន់កន្លែង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយឡែកការចុះបញ្ជីក្នុងខែកុម្ភៈ មានចំនួន៤២គម្រោង មានទំហំទុនវិនិយោគសរុបប្រមាណ១៦៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារសរុបប្រមាណ២៤ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគទាំង៤២នេះ មានគម្រោងចំនួន១៨ ត្រូវបានចុះបញ្ជីដោយ CDC ក្នុងនោះក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន៩គម្រោង និងក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន៩គម្រោង និងគម្រោងចំនួន២៤ទៀត ត្រូវបានចុះបញ្ជីដោយ អនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត។

គម្រោងវិនិយោគ ដែលត្រូវបានចុះបញ្ជីក្នុងខែកុម្ភៈ ឆ្នាំ២០២៦នេះ មានដូចជា គម្រោងវិនិយោគបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប ផលិតកេសកាតុងនិងផលិតផលពីក្រដាស ផលិតគ្រឿងសង្ហារឹមសម្រាប់ប្រើប្រាស់ក្នុងផ្ទះ ផលិតសម្ភារបោះជំរំ កែច្នៃសំណប៉ាហាំង ផលិតក្តារបន្ទះ ផលិតចំហៀរឈើ កែច្នៃលោហធាតុ និងផលិតផលពីប្លាស្ទិក ផលិតសារធាតុគីមី ផលិតដើមណូអែល, ផលិតនិងផ្តុំដំឡើងក្បាលរ៉ូប៊ីណេ ផលិតគ្រឿងបង្គុំបន្ទះសូឡានិងគ្រឿងបង្គុំបរិក្ខារអគ្គិសនី។ល៕

LEAVE A REPLY

Please enter your comment!
Please enter your name here