បញ្ហាសន្តិសុខ “ទឹក”ត្រូវបានយកចិត្តទុកដាក់ពីក្រសួងសាធារណការ និងធនាគារពិភពលោក

ដោយៈ និស្ស័យ

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ បានបើកកិច្ចប្រជុំពិភាក្សាឡើងវិញលើពង្រាងស្ដីអំពីសន្តិសុខទឹកជាតិ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេស គ្រប់គ្រងធនធានទឹក និងធានាសន្តិសុខទឹកជាតិសម្រាប់កម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព។

កិច្ចប្រជុំនេះដឹកនាំដោយលោករស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាឡើងវិញ លើពង្រាងស្ដីអំពីសន្តិសុខទឹកជាតិ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ បច្ចេកទេសគ្រប់គ្រងធនធានទឹក និងធានាសន្តិសុខទឹកជាតិសម្រាប់កម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព ជាមួយលោកកូវ ភីរម្យ តំណាងធនាគារពិភពលោក ដោយមានការអញ្ជើញចូលរួមពីមន្រ្តីពាក់ព័ន្ធ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះរៀបចំឡើងគឺ ដើម្បីពិនិត្យ និងពិភាក្សាឡើងវិញ លើពង្រាងស្ដីអំពីសន្តិសុខទឹកជាតិសម្រាប់កម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេស គ្រប់គ្រងធនធានទឹក និងធានាសន្តិសុខទឹកជាតិសម្រាប់កម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here