ដោយៈ គង់ សូរិយា
ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តីអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបើកកិច្ចប្រជុំក្រុមការងារ ក្រុម “ឃ” “ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។
សហប្រធានក្រុមការងារ “ឃ” តំណាងផ្នែករដ្ឋាភិបាល និង លោក អានូដ ដាក សហប្រធានក្រុមការងារ “ឃ” តំណាងផ្នែកឯកជន។
កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ តំណាងក្រសួង ស្ថាប័នរាជរដ្ឋាភិបាល និងតំណាងក្រុមហ៊ុន សមាគមឯកជនជាច្រើនទៀតផងដែរ។ កិច្ចប្រជុំនេះធ្វើឡើង តាមរយៈការចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូអនឡាញហ្ស៊ូម។

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីធ្វើការពិនិត្យ ពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈម ដែលស្នើឡើងដោយផ្នែកឯកជន ក្នុងវិស័យនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច។
កិច្ចប្រជុំបានធ្វើការពិនិត្យ ពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈម របស់ផ្នែកឯកជនរួមមាន៖ ១. ការប្រយុទ្ធប្រឆាំងនឹងពាណិជ្ជកម្មខុសច្បាប់ ដើម្បីការពារសេដ្ឋកិច្ច ប្រាក់ចំណូល និងកេរ្តិ៍ឈ្មោះរបស់កម្ពុជា។ ២. ស្នើសុំកម្រៃសេវារបស់ភ្នាក់ងារធានារ៉ាប់រងគឺជាចំណូលមិនជាប់អាករ។ ៣. ការប្រមូលពន្ធលើការនាំចេញទង់ដែង
៤. បញ្ហានៃការលក់ក្រៅព្រំដែន ៥. បញ្ហាពន្ធលើការផ្ទាំងផ្សព្វផ្សាយ
៦. បញ្ហានៃការបង់អាករលើតម្លៃបន្ថែម។ ៧. ការបង្កើតក្របខ័ណ្ឌដែលមានភាពច្បាស់លាស់ និងមានតម្លាភាពសម្រាប់ការប្រកាសផ្សាយនូវបទប្បញ្ញាត្តិ និងលិខិតបទដ្ឋានគតិយុត្ត។ ៨. ការបង្កើតស្ថាប័នជំនាញ សម្រាប់ដោះស្រាយវិវាទលើបំណុលដែលមានកិច្ចធានា៕











