រដ្ឋមន្រ្តីពាណិជ្ជកម្មពិភាក្សាជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុបនិងសភាពាណិជ្ជកម្មអឺរ៉ុប

ដោយៈ ចំណាន

    ភ្នំពេញៈ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តី​ក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនគណៈប្រតិភូ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុបនិងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ដឹកនាំដោយលោកស្រី Sharon Toh ប្រធានទទួលបន្ទុកតំបន់អាស៊ាន នៃក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងទម្រង់កិច្ចសន្ទនាបើកចំហ និងក្នុងន័យស្ថាបនា រវាងរដ្ឋនិងឯកជន ភាគីទាំងពីរបានពិភាក្សាជុំវិញប្រធានបទជាអាទិ៍ រួមមាន កិច្ចសម្រួលពាណិជ្ជកម្ម បរិវត្តកម្មឌីជីថល ការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់និងការលើកកម្ពស់សមាហរណកម្ម ក្នុងខ្សែច្រវាក់តម្លៃសក្ដានុពល ពិពិធកម្មទីផ្សារ តាមរយៈការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងគោ​លនយោបាយពាណិជ្ជកម្ម ឆ្ពោះទៅឆ្នាំ២០៣០ និងការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here