ទីលានទុកដាក់សំរាមនៅក្រុងសិរីសោភ័ណទំហំ១១ហិកតាបានបង្ហាញពីផែនការហើយ

ដោយៈ ម៉ាណា

    បន្ទាយមានជ័យៈ ទីលានទុកដាក់សំរាម ក្រុងសិរីសោភ័ណ នៃគម្រោងកែលម្អ គ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី២បានសាងសង់បញ្ចប់ហើយ។

ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា គំរោងនេះបានផ្ដល់ប្រយោជន៍យ៉ាងច្រើន តាមរយ:ការធ្វើការកែច្នៃប្រើប្រាស់ឡើងវិញ ធ្វើជាជីកំប៉ុស្តជាដើម ជាពិសេសពេលដែលមានការទុកដាក់សំរាម និងទឹកកខ្វក់ឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស វាអាចកាត់បន្ថយនូវបញ្ហាឈឺថ្កាត់របស់ប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋ ពុំចាំបាច់ចំណាយច្រើនលើការព្យាបាលជំងឺផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនឹងនេះ ប្រសិនយើងមានបរិស្ថាន ប្រកបដោយអនាម័យ នឹងរួមចំណែកបង្កើនសេដ្ឋកិច្ចជាតិ តាមរយៈការទាក់ទាញភ្ញៀវទេស​ចរ ដែលអាចឱ្យប្រជាពលរដ្ឋមានការងារធ្វើ បង្កើនប្រាក់ចំណូល និងធ្វើឱ្យតំបន់នោះមានការអភិវឌ្ឍជឿនលឿន។

គម្រោងសាងសង់ទីលានទុកដាក់សំរាម ក្រុងសិរីសោភ័ណ នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាប ជំហានទី២នេះ បានសាងសង់ឡើងនៅលើផ្ទៃដីសរុបទំហំ១១ហិកតា ដែលនឹងគ្រោងឱ្យប្រើប្រាស់រហូតដល់ឆ្នាំ២០៤០ សម្រាប់ប្រជាជនប្រមាណជាង១២៨,២០៨នាក់ ដែលរស់នៅក្នុងសង្កាត់ម្កាក់ កំពង់ស្វាយ ព្រះពន្លា ទឹកថ្លា អូរអំបិល ភ្នៀត និងកោះពង្សសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here