ចំណេះដឹង! តើ​អ្វី​ជា​ម៉ាក្រូសេដ្ឋកិច្ច និង​មីក្រូសេដ្ឋកិច្ច?

ដោយ៖ ម៉ា​ណេ​ត

នំ​ពេញៈ នៅក្នុង​សម្រង់​ពាក្យ​ទាក់ទង​នឹង​សេដ្ឋកិច្ច​មាន​ពាក្យ​មួយចំនួន ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​មិនបាន​យល់ ឬ​យល់​តែ​មិន​យល់​ស៊ីជម្រៅ​នោះទេ ហេតុនេះ​គេហទំព័រ​ព័ត៌មាន Cambodiafinancialtimes.com សូម​លើកយក​ន័យ “ម៉ាក្រូសេដ្ឋកិច្ច និង​មីក្រូសេដ្ឋកិច្ច” មួយចំនួន​មក​ពន្យល់។

ម៉ាក្រូ​សេដ្ឋ​កិ​ច្ចៈ គឺជា​ការសិក្សា​ដែល​ផ្តោតទៅលើ​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំងមូល ខុសពី មីក្រូសេដ្ឋកិច្ច ផ្តោត​សំខាន់​ទៅលើ​បុគ្គល គ្រួសារ រឹ​ក្រុមហ៊ុននីមួយ។ អ្នក​ម៉ាក្រូ​សេ​កិច្ច​គេ​សិក្សា​អំពី​ផលទុនជាតិ​សរុប (GDP) អត្រា​អ្នកគ្មានការងារ​ធ្វើ (Unemployment rate) ដើម្បីអោយ​យល់​ពី​សេដ្ឋកិច្ចជាតិ​ជារួម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នក​ម៉ាក្រូ​សេ​កិច្ច​បាន​បង្កើត​ម៉ូ​ដែល (Model) សំរាប់​ពន្យល់​ពី​អំពី​ចំណូល​ជាតិ (National income) ផលិតផល(Output) ការចំណាយ (Consumption) អត្រា​អ្នកគ្មានការងារ​ធ្វើ (Unemployment rate) អតិផរណា(Inflation) ការ​សន្សំ (Saving) ការវិនិយោគ (Investment) ពាណិជ្ជកម្ម​អន្តរជាតិ (International Trade) និង ហិរញ្ញវត្ថុ​អន្តរជាតិ (International Finance)។

ម៉ាក្រូ​សេ​កិច្ច​គឺជា​ជំនាញ​សិក្សា​ធំ​ទូលាយ​ទាក់ទង​ទៅនឹង​សេដ្ឋកិច្ច។ គោលបំណង​នៃ​ការសិក្សា​សំខាន់​របស់​ម៉ាក្រូ​សេ​កិច្ច​មាន។

ទី​ម១ គឺ​ចង់​យល់​ពី​មូលហេតុ (Causes) និង​ផលវិបាក (Consequences) នៃ​បំរែបំរួល​ចំណូល​ជាតិ​ក្នុង​រយៈពេល​ខ្លី (Short-run fluctuations or business cycle)។

ទី២គឺ ចង់​យល់​អំពី​កត្តា​ដែល​កំនត់ ពី​ការរីកចំរើន​សេដ្ឋកិច្ចជាតិ រយៈពេល​វែង (Long-run economic growth)។

ម៉ូ​ដែល​ម៉ាក្រូ​សេ​កិច្ច ត្រូវបាន​ប្រើ​ដោយ​រដ្ឋាភិបាល និង​សហគ្រាសធំៗសំរាប់​ជួយ​ក្នុងការ​វាយ​តំលៃ និង​ដើម្បី​អភិវឌ្ឍន៍​គោលនយោបាយ​សេដ្ឋកិច្ច (Economic Policy) និង​យុទ្ធសាស្ត្រ​ក្រុមហ៊ុន (Business Strategy)។

មីក្រូ​សេដ្ឋ​កិ​ច្ចៈ ជាសំខាន់​ផ្តោតទៅលើ​សកម្មភាព​របស់​បុគ្គល ដូចជា​សហគ្រាស (Firms) អ្នកប្រើប្រាស់ (Consumers) និង​ការសិក្សា​អំពី​ទង្វើ​ពួកគេ ទាក់ទង​ក្នុងការ​កំនត់​តំលៃ (Prices) និង​ចំនួន​ផលិតផល (Quantities) នៅលើ​ទីផ្សារ (Markets) អ្វីមួយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here