ក្រសួងពីររៀបចំយន្តការដើម្បីកែលម្អរថយន្តដឹកជញ្ជូនកម្មករ និយោជិតឱ្យកាន់តែមានផាសុកភាព និងសុវត្ថិភាព

ដោយៈ ម៉ាណា

    ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងពាក់ព័ន្ឋចំនួន២ បានប្រារពពិធីប្រកាស ដាក់ឱ្យអនុវត្តសាកល្បង លើការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិតឱ្យកាន់តែមានផាសុកភាព និងសុវត្ថិភាព និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តដឹកជញ្ជូនកម្មករនិយោជិត។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និង លោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុង ពិធីប្រកាសដាក់ឱ្យអនុវត្តន៍សាកល្បង លើការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិតឱ្យកាន់តែមានផាសុកភាព និងសុវត្ថិភាព និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត ដឹកជញ្ជូនកម្មករនិយោជិត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ពិធីនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងជំរុញឱ្យមានការផ្លាស់ប្តូរពីរថយន្តប្រភេទដឹកទំនិញ ទៅជារថយន្តប្រភេទដឹកអ្នកដំណើរ ឬកែលម្អឱ្យមានកៅអីអង្គុយសមរម្យ សម្រាប់ដឹកជញ្ជូនបងប្អូនកម្មករនិយោជិត ស្របតាមផែនការជាអាទិភាព របស់រាជរដ្ឋាភិបាលដែលបានចង្អុលបង្ហាញឱ្យក្រសួង ស្ថាប័ន ពាក់ព័ន្ធរិះរកយន្តការគាំទ្រ និងការលើកទឹកចិត្តនានា សំដៅធ្វើយ៉ាងណាឱ្យរថយន្ត សម្រាប់ដឹកជញ្ជូនបងប្អូនកម្មករ និយោជិត មានផាសុកភាពជាងមុនត្រឹមឆ្នាំ២០២៧។

ជាពិសេសការសម្របសម្រួល រៀបចំឱ្យអ្នកបើកបររថយន្តដឹកជញ្ជូនកម្មករ និយោជិត ទទួលបានការត្រួតពិនិត្យលក្ខណៈបច្ចេ​កទេសលើរថយន្តដឹកជញ្ជូនរបស់ខ្លួន ដែលនេះជាការចូលរួមលើកកម្ព​ស់ផាសុកភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់ឱ្យកាន់តែប្រសើរជាងមុនជូនដល់កម្មករ និយោជិត ដែលធ្វើដំណើរតាមរថយន្តដឹកជញ្ជូនទាំងនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here