កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួល (JCC) លើកទី៥ និងលើកចុងក្រោយនៃគម្រោងពង្រឹងសមត្ថភាពរដ្ឋបាលកំពង់ផែ ក្នុងព្រះរាជាណាចក្រកម្ពុជា

ដោយ៖ សហការី

រាជធានីភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម អៀង វ៉េងស៊ុន រដ្ឋលេខាធិការ ក្រសួងសាធារការ និងដឹកជញ្ជូន បានអញ្ជើញជាសហប្រធានជាមួយលោក SANUI Kazumasa ប្រធាន JICA ប្រចាំកម្ពុជា ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួល (JCC) លើកទី៥ និងលើកចុងក្រោយនៃគម្រោងពង្រឹងសមត្ថភាពរដ្ឋបាលកំពង់ផែ ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយកដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ មន្ត្រីជំនាញពាក់ព័ន្ធដែលជាសមាជិកគណៈកម្មាធិការសម្របសម្រួលអនុវត្តគម្រោង តំណាងស្ថានទូតជប៉ុននៅកម្ពុជា តំណាង JICA Headquarter និងក្រុមជំនាញការជប៉ុន (OCDI) ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះបានរៀបចំឡើងដើម្បីពិនិត្យ និងវាយតម្លៃលើលទ្ធផលនៃការសិក្សារបស់គម្រោង រួមមាន គោលការណ៍ណែនាំសម្រាប់ការអភិវឌ្ឍកំពង់ផែ ស្តង់ដារបច្ចេកទេសកំពង់ផែនៅកម្ពុជា និងការសិក្សាអភិវឌ្ឍន៍តំបន់កំពង់ផែ។ លទ្ធផលនៃការសិក្សាគម្រោងខាងលើមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍវិស័យកំពង់ផែ ក៏ដូចជាវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here