គម្រោងវិនិយោគចំនួន២ នៅខេត្តព្រះសីហនុ ទទួលបានការអនុញ្ញាតជាគោលការណ៍

ដោយ៖ សហការី

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី២១​ ខែវិច្ឆិកា ឆ្នាំ២០២៥ ​លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាតំណាងរដ្ឋបាលខេត្ត ចូលរួមកិច្ចប្រជុំ​ច្រកចេញ-ចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំវិនិយោគរបស់បណ្តាក្រុមហ៊ុនមួយចំនួន ក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក) ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បី បើកកិច្ចពិភាក្សា វាយតម្លៃ ភាពសមស្រប លក្ខណៈសម្បត្តិ វេទយិតភាព និងពិនិត្យលទ្ធភាពនៃគម្រោងវិនិយោគដែលបានដាក់ស្នើមក ក.អ.ក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាលទ្ធផលបឋម សំណើសុំគោលការណ៍វិនិយោគធ្វើរោងចក្ររបស់ក្រុមហ៊ុន ផលិតប្រេងផលិតកៅស៊ូ និងក្រុមហ៊ុនផលិតគ្រឿងតុបតែងលម្អ សម្រាប់បុណ្យណូអែល សរុបទុនវិនិយោគចំនួន ជាង ១៥លានដុល្លារអាមេរិក ដែលនឹងផ្តល់ឱកាសការងារសរុបប្រមាណ ១.០៣៩កន្លែងទទួលបានការឯកភាពជាគោលការណ៍ពីអង្គប្រជុំ។

  

LEAVE A REPLY

Please enter your comment!
Please enter your name here