សម្តេចធិបតីបង្ហាញអភិក្រមចំនួន២ទាក់ទងនឹងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ

ដោយៈ ម៉ាណា

    ភ្នំពេញៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា កម្ពុជាប្រកាន់យកអភិក្រមចំនួន២ ដើម្បីដោះស្រាយបញ្ហាព្រំដែន។

អភិក្រមទាំងពីររួមមាន ទី១ កន្លែងប្រយុទ្ធគ្នា បញ្ហានៅបន្ទាយមានជ័យ យុទ្ធជន១៨នាក់ ត្រូវទប់កុំឲ្យរីករាករាល កាត់បន្ថយការប៉ះពាល់ និងរកវិធីបញ្ចប់ជម្លោះ និងអភិក្រមទី២៖ កន្លែងកើតហេតុ ព្យាយាមដោះស្រាយគ្រប់មធ្យោបាយ ត្រូវកាត់បន្ថយហានិភ័យ និងការបាត់បង់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងពេលអញ្ជើញជាអធីបតីដ៏ខ្ពង់ខ្ពស់ សម្ភោធព្រលានយន្តហោះអន្តរជាតិតេជោនាព្រឹកថ្ងៃទី២០ តុលានេះ។

សម្តេចបន្តថា “ប្រជាជននៅខាងថៃ រអ៊ូរទាំដែលអាជ្ញាធរគេប្រាប់ឲ្យត្រៀមតែវិចបង្វិចរត់”។ សម្តេចបន្ថែមថា “ឆាប់ៗខាងមុខនេះ នឹងមានការចុះកិច្ចព្រមព្រៀងបញ្ចប់ជម្លោះរវាងកម្ពុជា-ថៃ”។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ហាព្រំដែន ជាបញ្ហាស្មុគស្មាញ ហើយក្នុងអាស៊ានតិចណាស់ ដែលគ្មានបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ដែលបន្សល់ពីជំនាន់អាណានិគមរាប់រយឆ្នាំ។

សម្ដេចមហាបវរធិបតីបញ្ជាក់ថា “កម្ពុជាគ្មានបំណងរំលោភលើអធិបតេយ្យលើអ្នកណា ហើយក៏មិនឲ្យអ្នកណាមករំលោភនោះដែរ”។សម្ដេចបន្ថែមថា “កម្ពុជា ប្រើប្រាស់យន្ដការច្បាប់ យន្ដការអន្ដរជាតិ ដើម្បីជួយដោះស្រាយបញ្ហាព្រំដែន”។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទី១ រាជរដ្ឋាភិបាល ស្ងាត់ តែមិនស្ងៀមឡើយ មិនបោះបង់ប្រជាជន មិនបោះបង់ជាតិឡើយ។ ទី២៖ រាជរដ្ឋាភិបាល មិនបានទុកពលរដ្ឋ និងកងទ័ពចោលឡើយ គ្រប់ជាន់ថ្នាក់នៃរាជរដ្ឋាភិបាល ពីថ្នាក់លើដល់មូលដ្ឋាន គឺនៅជាមួយពលរដ្ឋ និងកងទ័ព។

សម្ដេចមហាបវរធិបតីបានបន្តថា “ពលរដ្ឋរងគ្រោះនៅភូមិជោគ​ជ័យ និងព្រៃចាន់ ពលរដ្ឋបន្ដយកចិត្តទុកដាក់ជួយ មិនបោះបង់ពលរដ្ឋចោលឡើយ”។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅពេលមានបញ្ហា រាជរដ្ឋាភិបាល និងរាជរដ្ឋាភិបាលជាអ្នកដោះស្រាយជាមួយគ្នា សូមកុំរុញអ្នកឆ្ងាយទៅបង្កើតបញ្ហា។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សង្គ្រាម មិនអាចបញ្ចប់ដោយសារសង្គ្រាមបានឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here