ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ ខណៈក្រុមអ្នកវិនិយោគកំពុងពិចារណាអំពីផលប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងឆៅពីប្រទេសរុស្ស៊ី បន្ទាប់ពីអ៊ុយក្រែនបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកទៅលើរោងចក្រចម្រាញ់ប្រេងរបស់រុស្សុី។
កាលពីចុងសប្តាហ៍មុន អ៊ុយក្រែនបានបង្កើនការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់រុស្ស៊ី ក្នុងគោលបំណងបំផ្លាញប្រភពហិរញ្ញវត្ថុ ដែលរុស្សុីចំណាយលើការធ្វើសង្គ្រាម ខណៈការចរចាដើម្បីបញ្ចប់សង្គ្រាមបានជាប់គាំង។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង១៥សេនដល់៦៧,៥៩ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0354 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានកើនឡើង១៥សេនដូចគ្នាដូចគ្នាដល់៦៣,៣ដុល្លារក្នុងមួយបារ៉ែល៕







