ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ បើកឱ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្នក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

ដោយ៖ ឈុនហេង

ខេត្តក្រចេះ៖ លោក លឹម ស៊ីដេនីន រដ្ឋលេខាលេខាធិការ តំណាងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ។

ការបើកឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់បណ្តោះអាសន្ននេះមានរយៈពេល២១ថ្ងៃ គឺចាប់ពីថ្ងៃទី៨-២៨ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ ចំពោះមធ្យោបាយធ្វើដំណើរដែលត្រូវបានអនុញ្ញាតរួមមាន៖ អ្នកដំណើរថ្មើរជើង ទោចក្រយានយន្ត រថយន្តធុនតូច និងរថយន្តទេសចរណ៍ចាប់ពី១២កៅអីចុះ។ ចប់ការអនុញ្ញតឱ្យឆ្លងកាត់ដូចកាលបរិច្ឆេទខាងលើ ក្រុមការងារការដ្ឋាននឹងបន្តបិទ ដើម្បីបង្ហើយកិច្ចការការដ្ឋានមួយចំនួនតាមបច្ចេកទេសសាងសង់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គួរបញ្ជាក់ថា មកទល់ពេលនេះ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ សម្រេចការសាងសង់បាន ៩៨,១៣% ហើយ ខណៈដែលគម្រោងទាំងមូលរួមមាន៖ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ និងផ្លូវតភ្ជាប់សម្រេចវឌ្ឍនភាពជារួម៨៧,១៣%។

ក្នុងពេលបើកឱ្យឆ្លងកាត់ជាបណ្តោះអាសន្ននេះ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមគោរពសណ្តាប់ធ្នាប់ គោរពល្បឿនកំណត់ និងអនុវត្តន៍តាមការណែនាំរបស់សមត្ថកិច្ចដែលប្រចាំការសម្រួលចរាចរណ៍នៅទីតាំងនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here