លុចហ្សំបួនឹងពង្រីកទំនាក់ទំនងជាមួយកម្ពុជា ស្របពេលព្រះមហាក្សត្រប្រទេសនេះគ្រោងបំពេញទស្សនកិច្ចនៅកម្ពុជា

ដោយៈ គង់ ម៉ាណា

    ភ្នំពេញៈ ព្រះមហាក្សត្រប្រទេស លុច ហ្សំបួគគ្រោងបំពេញទស្សនកិច្ចជាន់ខ្ពស់នៅកម្ពុជា ស្របពេលប្រទេសទាំងពីរគ្រោងពង្រីកទំនាក់ទំនងទ្វេរភាគីបន្ថែមទៀត។

ព័ត៌មាននេះត្រូវបានលើកឡើងកាលពីថ្ងៃទី២៨ កុម្ភៈម្សិលម៉ិញនេះ ក្នុងជំនួបរវាងលោកឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) បានទទួលជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រសួងការបរទេសលុចសំបួ (Luxembourg​​)ដែលដឹកនាំដោយលោក Georges Ternes, អគ្គនាយកសហប្រតិបត្តិការអភិវឌ្ឍន៍ និងកិច្ចការមនុស្សធម៌នៃក្រសួងការបរទេសលុចសំបួ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គោលដៅចម្បងនៃជំនួបនេះ ដូចជា ទី១)​ដើម្បីពិភាក្សាការងារស្ដីពី​ការត្រៀមរៀបចំ ព្រះរាជដំណើរទស្សនកិច្ចជាន់ខ្ពស់ របស់ព្រះរជ្ជ​ទាយាទនៃប្រទេសលុចសំបួ His Royal Highness Prince Guillaume Jean Joseph Marie ដែលគ្រោងនឹងយាងមកបំពេញ ព្រះរាជទស្សនកិច្ចជាន់ខ្ពស់នៅកម្ពុជា ចាប់ពីថ្ងៃទី៣០ ខែមីនា ដល់​ថ្ងៃ​ទី៣ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ និងទី២) ដើម្បីពង្រឹ​ងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូទ្វេភាគីកម្ពុជា-លុច​សំបួនាពេលអនាគត។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី និងលោកប្រធានប្រតិភូ បាន​បង្ហាញជំហរយ៉ាងមុតមាំ និងសង្ឃឹមជឿជាក់ថាភាពជាដៃគូ ​ក្នុង​កិច្ចស​ហប្រតិបត្តិការរវាងកម្ពុជា និងលុចសំបួ នឹងត្រូវបានពង្រឹង និង​ពង្រីក​កាន់តែល្អប្រសើរនាពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here