មន្រ្តីជាន់ខ្ពស់បើកកិច្ចប្រជុំគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ដោយៈ ម៉ាណា

    ភ្នំពេញៈ លោកសួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងជាប្រធានលេខាធិការដ្ឋាន បានសម្របសម្រួលដឹក​នាំកិច្ចប្រជុំខាងលើ ជាមួយនាយកដ្ឋាន និងក្រុមការងារពាក់ព័ន្ធ ក្នុងគោលបំណងតាមដានវឌ្ឍនភាពការងារ និងពិភាក្សាអំពីទិសដៅចំពោះមុខសម្រាប់ការិយបរិច្ឆេទបន្ទាប់។

លោកអគ្គលេខាធិការរង បានវាយតម្លៃខ្ពស់ជូនមន្ត្រីប្រចាំការ ដែលបានចូលរួមចំណែកជាកោសិកា ក្នុងការជំរុញទាក់ទាញការវិនិ​យោ​គ ដោយស្របតាមមុខងាររបស់នាយកដ្ឋាន និងតុវិនិយោគដែលខ្លួនកំពុងបម្រើការ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ លោកសួន សុផលក៏បានលើកទឹកចិត្តឱ្យក្រុមការងារបន្តខិតខំពូនជ្រុំកម្លាំងរួមគ្នាបន្តទៀត ដើម្បីសម្រេចនូវចក្ខុវិស័យរបស់ថ្នាក់ដឹកនាំ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការសម្រេចបាននូវការជំរុញទាក់ទាញ ផ្តល់កិច្ចសម្រួល និងធានាបាននូវសេវាថែទាំជូនវិនិយោគិនប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល។

លោកបានស្នើឱ្យក្រុមការងារតាមតុនីមួយៗ បន្តសិក្សារៀនសូត្រ និងដកពិសោធន៍ពីគ្នា ទៅវិញទៅមកបន្ថែមទៀត សំដៅពង្រឹងសមត្ថភាព និងដោះស្រាយនូវបញ្ហាប្រឈមមួយចំនួន ជាជំហានដោយស្របតាមស្ថានភាពជាក់ស្តែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here