ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់ និងអ្នកជំនាញបាននិងកំពុងតាក់តែង នូវគោលនយោបាយជាតិស្តីពី ការអភិវឌ្ឍវិស័យសំណង់នៅកម្ពុជា “ដំណើរឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០”។
កិច្ចប្រជុំនេះ ដឹកនាំដោយលោករស់ សាលីន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគោលនយោបាយ និងយុទ្ធសាស្រ្ត បានដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់ទស្សនាទានសំខាន់ៗ ក្នុងការរៀបចំសេចក្តីព្រាងគោលនយោបាយដ៏មានសារៈសំខាន់នេះ។
អង្គប្រជុំបានផ្តល់ធាតុចូលបន្ថែម ផ្តោតលើទិន្នន័យសំណង់ បញ្ហាប្រឈមលើវិស័យសំណង់ ចក្ខុវិស័យឆ្នាំ២០៥០ យុទ្ធសាស្រ្តក្នុងការអភិវឌ្ឍវិស័យសំណង់ ជាពិសេសការធ្វើបរិវត្តន៍កម្មឌីជីថល ក្នុងវិស័យសំណង់ សម្ភារៈបរិក្ខារសំណង់ និងផលិតផលសំណង់។ល៕











