ក្រសួងគ្រោងដាក់លក់គ្រាប់ស្វាយចន្ទីរកែច្នៃរួចនៅតាមផ្សារទំនើប និងម៉ាតនានា

ដោយៈ គង់ សូរិយា

ភ្នំពេញៈ លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី “ការដាក់លក់គ្រាប់ស្វាយចន្ទី ដែលកែច្នៃរួចចូលទៅកាន់ផ្សារទំនើប និងម៉ាតនានា”។

កិច្ចប្រជុំកាលពីសប្តាហ៍មុននេះ លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី “ការដាក់លក់ស្វាយចន្ទី ដែលកែច្នៃរួចចូលទៅកាន់ផ្សារទំនើប និងម៉ាតនានា” ដើម្បីផ្តល់ឱកាសជូនសហគ្រាស និងក្រុមហ៊ុនផលិតគ្រាប់ស្វាយចន្ទីកម្ពុជា បានជួបផ្ទាល់ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាពិសេសផ្សារទំនើប និងម៉ាត ដូចជា៖ អ៊ីអន ម៉ាក្រូ ឡាក់គី ជីបម៉ុង ថៃហួត បាយ័ន ប៊ីកស៊ី តេលា 7-Eleven និង Cambodian Superstore ជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងឱកាសនោះលោកជំទាវរដ្ឋលេខាធិការបានជម្រាបជូនអំពីគោលបំណងនៃកិច្ចពិភាក្សាការត្រួតពិនិត្យនិងការផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកផលិតនិងផ្សារទំនើបដើម្បីឈានដល់ការទទួលយកស្វាយចន្ទីរបស់សហគ្រាសនិងក្រុមហ៊ុនស្វាយចន្ទីសំដៅជំរុញការគាំទ្រផ្សព្វផ្សាយចែកចាយនិងប្រើប្រាស់ផលិតផលគ្រាប់ស្វាយចន្ទីខ្មែរឱ្យកាន់តែទូលំទូលាយ។

បន្ទាប់ពីពិនិត្យ និងភ្លក់រសជាតិស្វាយចន្ទីរួចមក ភាគីផ្សារទំនើប និងម៉ាត បានបង្កើតទំនាក់ទំនង និងមានចំណាប់អារម្ម​ណ៍ចំពោះសហគ្រាស និងក្រុមហ៊ុនស្វាយចន្ទីមួយចំនួន ដើម្បីបន្តទំនាក់ទំនង និងឈានដល់ការចុះកិច្ចសន្យា ទទួលលក់ក្នុងផ្សារទំនើប និងម៉ាត នាពេលឆាប់ៗខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here