ដោយៈ ម៉ាលីនណា
ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា(NBC) បានរៀបចំការប្រឡងបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពី ការវិភាគម៉ាក្រូសេដ្ឋកិច្ច (Macroeconomic Diagnostic) តាមប្រព័ន្ធអនឡាញ សម្រាប់សិក្ខាកាមជំនាន់ទី១ ដែលមានចំនួន៤៣រូប។
កម្មវិធីនេះបានធ្វើឡើងកាលពីដើមសប្តាហ៍នេះ នៅអគារធនាគារជាតិនៃកម្ពុជា សែនសុខ ក្រោមការត្រួតពិនិត្យផ្ទាល់ដោយ លោក ឃូ វុឍ្ឍី អគ្គនាយករងបច្ចេកទេសទី១ និងជាប្រធានគណៈកម្មការគ្រប់គ្រងវគ្គបណ្តុះបណ្តាលនេះ។
វគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញនេះ ត្រូវបានរៀបចំឡើងដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលផ្តោតលើការពង្រឹងសមត្ថភាពក្នុងការវាយតម្លៃ និងវិភាគស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ដែលនឹងរួមចំណែក ដល់ការធ្វើឯកទេសកម្ម លើជំនាញផ្នែកសេដ្ឋកិច្ចរបស់មន្ត្រីធនាគារជាតិនៃកម្ពុជា៕