រដ្ឋាភិបាលអាមេរិកជំពាក់បំណុលធ្ងន់ក ដោយគ្រាន់តែបង់ការប្រាក់ជាង១ទ្រីលានដុល្លារក្នុងមួយឆ្នាំៗ

ដោយៈ តែម សុខុម

ញូវយ៉កៈ ក្រសួងរតនាគារអាមេរិក ប្រឈមសម្ពាធកាន់តែខ្លាំងឡើង ខណៈបំណុលយ៉ាងសម្បើមរបស់សហរដ្ឋអាមេរិក ដែលជាសេដ្ឋកិច្ចធំបំផុតទី១ របស់ពិភពលោកចេះ តែកើនឡើងឥតឈប់ឈរ។

យោងតាមការវិភាគរបស់សារព័ត៌មានដ៏ល្បីល្បាញ Bloombergបានបង្ហាញថា ការប្រាក់លើបំណុលដែលរដ្ឋាភិបាលអាមេរិក ត្រូវបង់ក្នុងមួយឆ្នាំៗបានកើនលើស១ទ្រីលានដុល្លារ នៅត្រឹមដំណាច់ខែតុលា។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយនៅថ្ងៃពុធ ទី៨ ខែវិច្ឆិកា នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំនួនការប្រាក់ដែលត្រូវបានប៉ាន់ប្រមាណនេះ បានកើនឡើងទ្វេរដងក្នុងរយៈពេល១៩ខែមកនេះ បើធៀបនឹងតួលេខដែលត្រូវបានព្យាករអំឡុងពេលនោះ។

 

ការចំណាយលើការប្រាក់នេះ ត្រូវបានគណនាដោយប្រើប្រាស់ទិន្នន័យរបស់ក្រសួងរតនាគារអាមេរិក ដែលបញ្ជាក់ពីតារាងបំណុលមិនទាន់ទូទាត់ប្រចាំខែ របស់រដ្ឋាភិបាលអាមេរិក និងការប្រាក់ជាមធ្យមដែលខ្លួនត្រូវបង់។

ជាការពិតណាស់ថា រង្វាស់នៃការប៉ាន់ប្រមាណ អំពីការណាយលើការប្រាក់នេះ គឺខុសគ្នាពីអ្វីដែលក្រសួងរតនាគារអាមេរិក ទូទាត់តាមការជាក់ស្ដែង។

ការចំណាយលើការប្រាក់ ក្នុងឆ្នាំសារពើពន្ធ ដែលបញ្ចប់ត្រឹមថ្ងៃទី៣០ ខែកញ្ញា មានចំនួនសរុប៨៧៩,៣ពាន់លានដុល្លារ បើធៀបនឹង៧១៧,៦ពាន់លានដុល្លារ ក្នុងឆ្នាំសារពើពន្ធមុននេះ ដោយកើនឡើងប្រមាណ១៤%។

ប៉ុន្តែបើសម្លឹងមើលទៅមុខ ការកើនឡើងនូវផលបត្ររតនាគាររយៈពេលវែង ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះបង្ហាញថា រដ្ឋាភិបាលអាមេរិក នឹងបន្តប្រឈមការបង់ការប្រាក់ ដែលកើនឡើងឥតឈប់៕ The Edge Markets៕

LEAVE A REPLY

Please enter your comment!
Please enter your name here