ADB បានសម្រេចផ្ដល់ប្រាក់២០,៥ពាន់លានដុល្លារដើម្បីជួយតំបន់អាស៊ី និងប៉ាស៊ីហ្វិកងើបឡើងវិញពីវិបត្តិ

ដោយៈ លក្ខិណា

ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានសម្រេចផ្ដលប្រាក់ចំនួន២០,៥ពាន់លានដុល្លារអាមេរិក ដើម្បីជួយតំបន់អាស៊ី និងប៉ាស៊ីហ្វិក បន្តងើបឡើងវិញពីជំងឺរាតត្បាតកូវីដ១០ ទោះបីជាមានលេចឡើងពីវិបត្តិសេដ្ឋកិច្ចនិងវិបត្តិថ្មីៗយ៉ាងណាក្ដី។

នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារអភិវឌ្ឍន៍អាស៊ីនៅថ្ងៃទី២៤មេសា ២០២៣។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Masatsugu Asakawa ប្រធានធនាគារអភិវឌ្ឍន៍អាស៊ីមានប្រសាសន៍ថា ការគាំទ្ររបស់យើងក្នុងឆ្នាំ២០២២ បានជួយប្រទេសសមាជិកកំពុងអភិវឌ្ឍ (DMCs) របស់យើងដើម្បីចៀសចេញពីផលប៉ះពាល់ភ្លាមៗនៃវិបត្តិទាំងនេះ ហើយពង្រឹងភាពធន់យូរអង្វែងរបស់ប្រទេស ដោយផ្តោតលើវិស័យសំខាន់ៗ ដូចជា ការប្រែប្រួលអាកាសធាតុ និងសន្តិសុខស្បៀង។

លោកបន្តថា “ទឹកប្រាក់ចំនួន២០,៥ពាន់លានដុល្លារ រួមមានប្រាក់កម្ចី និងការធានា ប្រាក់ជំនួយ ការវិនិយោគទុន និងជំនួយបច្ចេក​ទេសដែលផ្តល់ដល់រដ្ឋាភិបាល និងវិស័យឯកជន”។

ADB បានប្រមូលថវិកាបន្ថែម ១១,៤ ពាន់លានដុល្លារជា សហហិរញ្ញប្បទាន ។

របាយការណ៍របស់ADBបានឲ្យដឹងថា ខ្លួនបានសម្រេចផ្តល់ហិរញ្ញប្បទានចំនួន៦,៧ពាន់លានដុល្លារ សម្រាប់ការកាត់បន្ថយ ផល ប៉ះពាល់ និងការបន្សាំនឹងអាកាសធាតុក្នុងឆ្នាំ ២០២២ ដែលជាវឌ្ឍនភាពឆ្ពោះទៅរកមហិច្ឆតារបស់ខ្លួន ក្នុងការផ្តល់ហិរញ្ញប្បទានអាកាសធាតុចំនួន១០០ពាន់លានដុល្លារ ក្នុងកំឡុងឆ្នាំ ២០១៩-២០៣០។

ដើម្បីដោះស្រាយវិបត្តិស្បៀងអាហារ ដែលកាន់តែធ្ងន់ធ្ងរក្នុងតំបន់ ADB បានផ្តល់ប្រាក់ចំនួន៣,៧ ពាន់លានដុល្លារ ក្រោមកម្មវិធីសន្តិសុខស្បៀង ក្នុងទឹកប្រាក់ចំនួន១៤ពាន់លានដុល្លាររបស់ខ្លួន ដោយផ្តល់ជំនួយស្បៀង អាហារសំខាន់ៗសម្រាប់ប្រជាជនដែលត្រូវការជំនួយបំផុត និង ពង្រឹងប្រព័ន្ធផលិតកម្មស្បៀង។

ដើម្បីគាំទ្រដល់ការងើបឡើងវិញ នៃសេដ្ឋកិច្ចADB បានផ្តល់ហិរញ្ញប្បទានសម្រាប់កំណែទម្រង់ ស្ថាប័ន ពង្រឹងការផ្តល់សេវាសាធារណៈ និង កំណើនក្នុងវិស័យសេដ្ឋកិច្ចសំខាន់ៗ។ ការសម្រេចផ្តល់ ហិរញ្ញប្បទាន ចំនួន ៣,៩ ពាន់លានដុល្លាររបស់ ADB ដល់វិស័យឯកជន រួមមានការគាំទ្រសន្ធនីយភាព មូលដ្ឋាន ដល់សហគ្រាសដែលកំពុងប្រឈមនឹងបរិយាកាសធុរកិច្ចដ៏លំបាក។

ទន្ទឹមនឹងនេះ ADB បានធ្វើការវិនិយោគយ៉ាងទូលំទូលាយ លើហេដ្ឋារចនាសម្ព័ន្ធប្រកបដោយ គុណភាព ក៏ដូចជាវិស័យអប់រំ សុខាភិបាល និងវិស័យសង្គមផ្សេងទៀត ដែលរួមចំណែកដល់ការកសាង ភាពធន់ទូទៅនៃសេដ្ឋកិច្ច៕

LEAVE A REPLY

Please enter your comment!
Please enter your name here