ដោយៈ ច្រាយ ចំណាន
ភ្នំពេញៈ ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា លោកជា ចាន់ដារាបានស្នើក្រសួងពាណិជ្ជកម្មជួយសម្របសម្រួល ក្នុងការជំរុញការផ្គូរផ្គងរវាងអ្នកទិញ និងអ្នកលក់ទាំងក្នុងស្រុក និងក្រៅស្រុក។
ជាមួយគ្នានេះដែរ លោកជា ចាន់ដារ៉ា ប្រធានសមាគម បានថ្លែងអំណរគុណ និងសម្ដែងនូវសេចក្ដីរីករាយ ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅរបស់ លោកគឹម ស៊ីថនរដ្ឋលេខាធិការប្រចាំការនៃក្រសួងពាណិជ្ជកម្ម ក្នុងការចំណាយពេលវេលា ទទួលជួបគណៈប្រតិភូសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា។
លោក ប៉ាត់ ចំណាន អគ្គលេខាធិការសមាគមបានលើកឡើងថា ក្នុងនាមជាសមាគម ដែលប្រមូលផ្ដុំក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុននាវាចរណ៍ដឹកទំនិញ ក្រុមហ៊ុនអាកាសចរណ៍ទំនិញផ្សេងៗ ដែលបច្ចុប្បន្នសមាគមមានសមាជិកប្រមាណ១០០ក្រុមហ៊ុន ហើយគោលបំណងនៃជំនួបនេះ។
លោកគឹម ស៊ីថនបានគូសបញ្ជាក់ផងដែរថា ក្រសួងពាណិជ្ជកម្មបាន នឹងកំពុងធ្វើការចចារស្វែងរកទីផ្សារថ្មីៗ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងបានធ្វើការផ្សព្វផ្សាយយ៉ាងសកម្ម លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលសម្រេចបាន ជូនសាធារណជន ពាណិជ្ជករ និងអ្នកនាំចេញ នាំចូល។
ទន្ទឹមនឹង ទីផ្សារសម្រាប់នាំចេញ វិស័យឡូជីកស្ទីក និងដឹកជញ្ជូន ពិតជាមានសារសំខាន់ដល់ការជញ្ជូនទំនិញ ទាន់ពេលវេលា និងមានតម្លៃសមរម្យ។ ករណីនេះ តួនាទីរបស់សមាគម គឺស្របទៅតាមបរិបទលើការធ្វើពា ណិជ្ជកម្មនាពេលបច្ចុប្បន្ននេះ ហើយសង្ឃឹមថាតាមរយៈសកម្មភាពរបស់សមាគម អាចហ្នឹងជួយក្រុមហ៊ុនជាសមាជិករបស់ខ្លួន ក្នុងការដឹកជញ្ជូនទំនិញក្នុងតម្លៃសមរម្យ និងអាចជួយកាត់បន្ថយថ្លៃដើមទំនិញផងដែរ៕