មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មជម្រុញឲ្យសភាពាណិជ្ជកម្មខេត្តគិតគូរៀបចំពិព៌ណកម្ពុជា ជាមួយប្រទេសជិតខាង

ដោយៈ ម៉ាលីនណា

       បាត់ដំបងៈ អញ្ជើញចូលរួមការបោះឆ្នោតជ្រើសរើសសភាពាណិជ្ជកម្ម ខេត្តបាត់ដំបង មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានស្នើឲ្យសភាពាណិជ្ជកម្មតាមបណ្តាខេត្តនានា គិតគូរៀបចំពិព៌ណពាណិជ្ជកម្មរបស់កម្ពុជា នៅក្នុង​ប្រទេសជិតខាង ដើម្បីលើកស្ទួយផលិតផលខ្មែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកម៉ៅ ថូរ៉ាបានមានប្រសាសន៍ថ្លែងនូវការកោតសរសើរថា ខេត្តបាត់ដំបងមានសមាជិកទីប្រឹក្សា ក្នុងសភាពាណិជ្ជកម្ម ក្នុងខេត្តមានចំនួនច្រើនគួរឱ្យកត់សម្គាល់ ដែលគាត់ចង់ចូលរួមជាមួយសភាពាណិជ្ជកម្មខេត្ត ដើម្បីពង្រឹងសភាពាណិជ្ជកម្មឱ្យកាន់តែរឹងមាំ ហើយអ្នកទាំងអស់នោះ គឺជាអាជីវករស្របច្បាប់ ដែលកំពុងធ្វើអាជីវកម្មរបស់ខ្លួនផងដែរ។

លោកបន្តទៀតថា “សភាពាណិជ្ជកម្ម អត់មានគោលនយោបាយផ្ទាល់ខ្លួននោះទេ គឺត្រូវអនុវត្តទៅតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលដែលបានកំណត់”។ លោកបន្តថា “ក្នុងពេលថ្មីៗកន្លងទៅនេះ សម្ដេចក្រឡាហោមស ខេង បានចេញនូវលិខិតមួយណែនាំ ដល់អាជ្ញាធរខេត្ត សហការជាមួយសភាពាណិជ្ជកម្ម ដើម្បីដោះស្រាយបញ្ហាដែលកើតមានឡើងនៅក្នុងខេត្ត”។

សព្វថ្ងៃនេះមានបញ្ហាចម្បងមួយ គឺការតាំងពិពរណ៌ ជាពិសេសប្រទេ​សជិតខាងចង់តាំងពិពរណ៌នៅប្រទេសកម្ពុជា ហើយភាគច្រើនផលិតផលរបស់ប្រទេសជិតខាងមានច្រើន ជាងផលិតផលក្នុងស្រុក។ ដូចនេះសភាពាណិជ្ជកម្ម គួរតែធ្វើការសហការជាមួយប្រទេសជិតខាងរៀបចំ ជាពិពរណ៌ ឬធ្វើការតាំងពិពរណ៌ នៅក្នុងប្រទេសជិតខាងក៏បាន ដើម្បីបង្ហាញផលិតផ​លក្នុងស្រុកដែលខ្លួនកាន់តែទូលំទូលាយ៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here