ប្រទេសចិន និងសិង្ហបុរីចាប់ដៃគ្នាលើគំនិតផ្តួចផ្តើមគម្រោង​តម្លៃ ​រាប់​ពាន់​លាន​ដុល្លារ

ដោយ: លាងហួរ

ប៉េកាំង: គម្រោងជាង៤០០ ដែលមានទំហំទឹកប្រាក់ជាង៥៤ពាន់លានដុល្លារអាមេរិក ត្រូវបានចុះហត្ថលេខា នៅក្រោមគំនិតផ្តួចផ្តើមរបស់ប្រទេសចិន-សិង្ហបុរី (Chongqing) ស្តីពី ការតភ្ជាប់ជាយុទ្ធសាស្រ្តក្នុងរយៈពេល៧ឆ្នាំកន្លងមកនេះ។

គម្រោង​ទាំង​នោះ ​រួម​មាន ​គម្រោង​កិច្ច​សហប្រតិបត្តិការ​ រវាង​រដ្ឋាភិបាល និង​ធុរកិច្ច​ចំនួន២១៨ ដែល​មាន​តម្លៃ២៥,២៦ពាន់​លាន​ដុល្លារ​អាមេរិក និង​គម្រោង​សេវាកម្ម​ហិរញ្ញវត្ថុ​ចំនួន២៣៥ ដែល​មាន​តម្លៃ២៩,០៤ពាន់​លាន​ដុល្លារ​អាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការិយាល័យរដ្ឋបាលនៃគំនិតផ្តួចផ្តើមនេះ បានប្រកាសកាលពីថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកាថា គម្រោងទាំងនេះ បានធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងតំបន់ភាគខាងលិចនៃប្រទេសចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

លោក Zeng Jinghua ប្រធានគំនិតផ្តួចផ្តើមចិន-សិង្ហបុរី (Chongqing) ស្តីពីការតភ្ជាប់ជាយុទ្ធសាស្ត្រ បានមានប្រសាសន៍ថា គម្រោងហិរញ្ញប្បទានឆ្លងព្រំដែន មានទំហំទឹកប្រាក់ប្រហែល១៨,៥៩ពាន់លានដុល្លារអាមេរិក ដែលគ្របដណ្តប់ខេត្តចំនួន១០ តំបន់ស្វយ័ត និងក្រុងនៅភាគខាងលិចនៃប្រទេសចិន។

ច្រករបៀងពាណិជ្ជកម្មដី -សមុទ្រអន្តរជាតិថ្មី ដែលជាច្រកឆ្លងកាត់ពាណិជ្ជកម្ម និងដឹកជញ្ជូនរួមគ្នាដោយប្រទេសសិង្ហបុរី និងតំបន់ភាគខាងលិចនៃប្រទេសចិនកម្រិតខេត្ត ដោយមានទីក្រុងChongqing ជាមជ្ឈ​មណ្ឌ​លប្រតិបត្តិការរបស់ខ្លួន បានតភ្ជាប់កំពង់ផែចំនួន៣៣៥ នៅក្នុងប្រទេសចំនួន១១៣។

ទន្ទឹមនឹងនោះ សហគ្រាសប្រមាណ២០០ មកពីភាគខាងលិចនៃប្រ​ទេសចិន និងបណ្តាប្រទេសអាស៊ាន ក៏បានចូលរួមក្នុងកិច្ចសហប្រតិបត្តិការកសិកម្មក្រោមគំនិតផ្តួចផ្តើមនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here