លោកបណ្ឌិតហ៊ុន ម៉ាណែតៈការលើកស្ទួយជីវភាពនិងកាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋជាអាទិភាពសំខាន់មួយ

  ដោយៈ គង់ សូរិយា

       ភ្នំពេញៈ លោកបណ្ឌិតហ៊ុន ម៉ាណែត តាមរយៈ Facebook ផ្លូវការរបស់លោក នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកានេះ បានបង្ហោះនូវវីដេអូឃ្លីបមួយ ដោយបានលើកឡើងថា ការលើកស្ទួយជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ តាមរយៈការបង្កើតការងារ គឺជាអាទិភាពដ៏សំខាន់មួយ របស់រាជរដ្ឋាភិបាល។

ការលើកឡើងរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងពិធីសម្ពោធជាផ្លូវការរោងចក្រ ផលិតកេសកាតុង អូជី ភែកឃិជីង (ខេមបូឌា) ឯ.ក ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបណ្ឌិតបានថ្លែងយ៉ាងដូច្នេះថា “គោលដៅរបស់កម្ពុជា គឺកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន យើងទូទាំងប្រទេស មិនមែនតែសម្រាប់ក្រុមហ៊ុន ឬអ្នកវិនិយោគទេ គឺយើងត្រូវវិនិយោគធ្វើយ៉ាងណា ដើម្បីពង្រីកនូវសក្តានុពលជាតិរបស់យើង ដើម្បីលើកស្ទួយជីវភាពរស់នៅ របស់ប្រជាពលរដ្ឋរបស់យើងបច្ចុប្បន្ន១៧លាននាក់។ លោកបន្តថា អីចឹងការងារសំខាន់មួយ ក្នុងការកាត់បន្ថយភាពក្រីក្រនេះ គឺការបង្កើតការងារ ហើបង្កើតការងារមានគោលដៅសំខាន់ណាស់ ខ្ញុំគិតថាជាទស្សនៈរបស់ខ្ញុំ ការងារធំៗ៣ក្នុងការជំរុញ ក្នុងការបង្កើតការងារនេះ គឺបរិមាណ គុណភាព និងសមធម៌

ចំពោះបរិមាណ គឺមិនត្រូវប្រមូលផ្តុំតែនៅភ្នំពេញ ឬខេត្តព្រះសីហនុ ឬទីកន្លែងផ្សេងទេ គឺត្រូវបង្កើតការងារឲ្យបានច្រើន ដោយត្រូវជំរុញការងារឲ្យដល់មូលដ្ឋានជនបទតែម្តង ស្របទៅតាមសក្តានុពលអំណោយផលនៃទីតាំងនីមួយៗ។

លោកបណ្ឌិតហ៊ុន ម៉ាណែតបានបន្តថា ចំពោះការលើកកម្ពស់គុណភាពនៃអាជីវកម្ម និងវិនិយោគនៅកម្ពុជា តាយរយៈការរៀបចំឱ្យមានយុទ្ធសាស្រ្តច្បាស់លាស់ និងយូរអង្វែង ដើម្បីអភិវឌ្ឍនៅនឹងកន្លែង តាមរយៈការផ្តល់ឱកាសឱ្យកម្មករ-និយោជិត ទទួលបានបៀវត្សល្អ និងឱកាសក្នុងការបង្កើនសមត្ថភាព ការផ្តល់ការការពារផ្នែកសិទ្ធសេរីភាព ការយកចិត្តទុកដាក់លើការគាំពារ សុខុមាលភាពបស់កម្មករ-និយោជិត និងការនាំចូលនូវបច្ចេវិទ្យាទំនើប ព្រមជាមួយនឹងបែបបទស្តង់ដារការងារថ្មី៕

LEAVE A REPLY

Please enter your comment!
Please enter your name here