ទំហំពាណិជ្ជកម្មបរទេសក្នុងទីក្រុងប៉េកាំងសម្រេចបានកំណើន ជាង១៩ភាគរយ

ដោយ: លាងហួរ

ប៉េកាំង: យោងតាមទិន្នន័យគយបានបង្ហាញថា ទំហំពាណិជ្ជកម្មបរទេសសរុបក្នុងទីក្រុងប៉េកាំង បានឈានដល់២,៩៦ពាន់ពាន់លានយ័ន(ប្រហែល ៤១១,៦ពាន់លានដុល្លារអាមេរិក) ក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ២០២២នេះ។

តួលេខនេះមានការកើនឡើង១៩,៣ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមទិន្នន័យគយរបស់ទីក្រុងប៉េកាំង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គិតចាប់តាំងពីខែមករាដល់ខែតុលា ទំហំនៃការនាំចូលរបស់ទីក្រុងប៉េកាំងបានកើនឡើង២៦,៦ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំដល់២,៥ពាន់ពាន់លានយ័ន ខណៈដែលទំំហំនៃការនាំចេញ បានធ្លាក់ចុះ៩,១ភាគរយមកនៅត្រឹម៤៦៤,៦ពាន់លានយ័ន។

នៅក្នុងអំឡុងពេលនេះ កោសិកាថាមពលពន្លឺព្រះអាទិត្យ អាគុយលីចូម-អ៊ីយ៉ុង និងរថយន្តអគ្គិសនី គឺជាផលិតផលនាំចេញដ៏សំខាន់របស់ប្រទេ​សចិន។

កាលពីខែតុលាដដែលនេះ រដ្ឋធានីប៉េកាំងរបស់ប្រទេសចិនបានមើលឃើញទំហំពាណិជ្ជកម្មបរទេសរបស់ខ្លួន បានកើនឡើង២៥,២ភាគរយ ដែលមានទំហំទឹកប្រាក់រហូតដល់ដល់៣០៧,៦៦ពាន់លានយ័ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here