លំហូរFDIចូលប្រទេសចិនកើនលើស១៣៨ពាន់លានដុល្លារ ក្នុងរយៈពេល៩ខែដំបូង

ដោយ: លាងហួរ

ប៉េកាំង: យោងតាមក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងថា លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលប្រទេសចិន បានកើនឡើង១៥,៦ភាគរយពីមួយឆ្នាំ ទៅមួយឆ្នាំដល់ជាង១៣៨,២១ពាន់លានដុល្លារ ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២២នេះ។

ប្រសិនជាគិត នៅក្នុងលក្ខខណ្ឌប្រាក់ដុល្លារអាមេរិក លំហូរFDIចូលប្រទេសចិន បានកើនឡើង១៨,៩ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដល់១៥៥​ពាន់លានដុល្លារអាមេរិក។

លំហូរFDI ហូរចូលវិស័យឧស្សាហកម្មសេវាកម្ម បានកើនឡើង៦,៧ភាគរយពីមួយឆ្នាំ ទៅមួយឆ្នាំ ដែលមានទំហំទឹកប្រាក់ដល់៧៤១,៤៣ពាន់លានយ័ន ខណៈដែលលំហូរចូលវិស័យឧស្សាហកម្ម បច្ចេកវិទ្យាជាន់ខ្ពស់បានកើនឡើង៣២,៣ភាគរយធៀបនឹងឆ្នាំមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាពិសេស លំហូរFDIចូលការផលិតបច្ចេកវិទ្យាជាន់ខ្ពស់ បានកើនឡើង៤៨,៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលនៅក្នុងវិស័យសេវាកម្មបច្ចេកវិទ្យាជាន់ខ្ពស់ បានកើនឡើង២៧,៩ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

ក្នុងអំឡុងពេលនោះ លំហូរវិនិយោគពីប្រទេសអាល្លឺម៉ង់ សាធារណរដ្ឋកូរ៉េ ជប៉ុន និងចក្រភពអង់គ្លេស បានកើនឡើងចំនួន១១៤,៣ភាគរយ ៩០,៧ភាគរយ ៣៩,៥ភាគរយ និង២២,៣ភាគរយរៀងគ្នា។

លំហូរវិនិយោគផ្ទាល់ពីបរទេស ចូលទៅក្នុងតំបន់កណ្តាលរបស់ប្រទេសចិន មានការកើនឡើង៣៤,៨ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ តាមពីក្រោយដោយ៣៣ភាគរយ នៅតំបន់ភាគខាងលិច និង១៣,៣ភាគរយនៅតំបន់ភាគខាងកើតនៃប្រទេសចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here