ដោយៈ ជេស៊ីកា
ខេត្តកែបៈ ក្រុមហ៊ុន TRY PHEAP KOS TUNSAY RESORT CO.,LTD បានស្នើសុំរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍៍កោះមួយទៀត ស្ថិតក្នុងខេត្តកែប។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០២២កន្លងមកនេះ គណ:ប្រតិភូក្រុមប្រក្សាអភិវឌ្ឍន៍កម្ពុជា ដែលដឹកនាំដោយ លោកជា សុវទ្ធី អគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកអ៉ឹម បញ្ញារិទ្ធិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកសោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប អញ្ជើញដឹកនាំក្រុមការងារអង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុងកែប ចុះពិនិត្យទីតាំង ស្នើសុំវិនិយោគអភិវឌ្ឍន៍កោះត្បាល់ ដែលបានស្នើសុំដោយក្រុមហ៊ុនខាងលើ។
ក្រុមហ៊ុនទ្រី ភាពគ្រុប បានទទួលសិទ្ឋសម្បទានពីរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍កោះទន្សាយ ជារមណីយដ្ឋានលំហែរកាយ លំដាប់ផ្កាយ៥រួចហើយ ដែលបច្ចុប្បន្នក្រុមហ៊ុននេះបាន និងកំពុងសាងសង់ហេដ្ឋារចនាស ម្ព័ន្ឋសំខាន់ៗមួយចំនួន ដើម្បីអភិវឌ្ឍន៍លើផ្ទៃដីមួយចំនួនលើកោះនេះ៕