ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Bamboo Airways បើកផ្លូវហោះហើរថ្មីភ្ជាប់ក្រុងហាណូយ ជាមួយខេត្តសៀមរាប

ដោយៈ សុខុម

ភ្នំពេញ: យន្តហោះដឹកអ្នកដំណើរមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Bamboo Airways បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប កាលពីល្ងាចថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅ ដែលជាការហោះហើរលើកដំបូង របស់ក្រុមហ៊ុននេះពីទីក្រុងហាណូយ មកកាន់ខេត្តសៀមរាប។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ពីក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា Cambodia Airports កាលពីថ្ងៃច័ន្ទ ទី៨ ខែសីហា ឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍វៀតណាម នេះបានប្រើប្រាស់យន្តហោះទំនើបមួយគ្រឿងធុន Embraer-190 ដើម្បីធ្វើប្រតិបត្តិការហោះហើរលើផ្លូវថ្មីនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អាកាសយានដ្ឋានអន្តរជាតិសៀមរាប បានចាប់ផ្តើមស្វាគមន៍ការវិលត្រលបមកវិញសន្សឹមៗ នូវជើងហោះហើរអន្តរជាតិចាប់ពីខែធ្នូ ចុងឆ្នាំ២០២១ បន្ទាប់ពីការផ្អាករយៈពេល២០ខែ ដែលបណ្តាលមកពីវិបត្តិកូវីដ-១៩ និងផលប៉ះពាល់នៃវិបត្តិនេះ មកលើការធ្វើដំណើរតាមផ្លូវអាកាស។

បច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិសៀមរាប មានជើងហោះហើរទៅមកប្រទេសសិង្ហបុរី ក្រុងបាងកក ប្រទេសថៃ ក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ក្រុងចំនួន៣របស់វៀតណាម រួមមានក្រុងហូជីមិញ ក្រុងដាណាង និងហាណូយ ព្រមទាំងស្រុក២ទៀតរបស់វៀតណាម។

សេចក្ដីប្រកាសព័ត៌មានដដែលលើកឡើងថា ផ្លូវហោះហើរថ្មីដែលតភ្ជាប់ទីក្រុងហាណូយ និងខេត្តសៀមរាប នេះនឹងមានលក្ខណៈអំណោយផលដល់ការស្ដារឡើងវិញ នូវចំណុចឆ្ពោះទៅរកការធ្វើដំណើរ តាមផ្លូវអាកា សរវាងទីក្រុងនៃប្រទេសទាំង២ ដែលជាប់ក្នុងចំណោមទីក្រុង ដ៏ទាក់ទាញបំផុតប្រចាំអាស៊ី ដោយសារបេតិកភណ្ឌដ៏សម្បូរបែបរបស់ខ្លួន៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here