តើស្ថាប័នហិរញ្ញវត្ថុនៅកម្ពុជាកើនឡើងដល់ចំនួនប៉ុន្មាននិងប្រភេទអ្វីខ្លះ?

ដោយៈ វិវឌ្ឍន៍

       ភ្នំពេញៈ ចំនួនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា បានកើនឡើ់ងជាបន្តបន្ទាប់ ក្នុងនោះចំនួនអ្នកទទួលបានឥណទាន និងការដាក់ប្រើបញ្ញើរពីអតិថិជនក៏មានការកើនឡើងផងដែរ។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងកាលពីពេលថ្មីៗនេះថា គិត​ត្រឹម​ខែមិថុនា ប្រទេស​កម្ពុ​ជាមាន​ធនាគារពាណិជ្ជ​ចំនួន៥៧ធនាគារ​ឯកទេស​ចំនួន៩ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ចំនួន៥ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន៨០ ឥណទាន​ជនបទ​ចំនួន២៣១ និងក្រុមហ៊ុន​ភតិសន្យា​ចំនួន១៧ ។​

ជាមួយគ្នានេះក្រុមហ៊ុនក្រេឌីតប៊ូរ៉ូ ឃេមបូឌា ខូ អ៊ិលធីឌីបានដាក់ឲ្យដំណើរការផែនទី​ហានិភ័យ​ឥណទាន ដើម្បីគ្រប់គ្រងហានិភ័យក្នុងវិស័យនេះ។ ​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកអឿ សុធារ័ត្នអគ្គនាយកក្រុមហ៊ុនក្រេឌីត ប៊ូរ៉ូ ខេមបូឌា ខូអ៊ិលធីឌីបានឲ្យដឹងថា មិន​ត្រឹមតែ​ជា​ឧបករណ៍​ចង្អុលបង្ហាញ​ពី បច្ចុប្បន្នភាព​និន្នា​ការ​នៅក្នុង​ទីផ្សារប៉ុណ្ណោះ​ទេ ថែមទាំង​បំពេញតម្រូវការ​លើ​ទិន្នន័យ​ខ្នាត​ធំ​របស់​ស្ថាប័នហិរញ្ញវត្ថុ​ផងដែរ​។ ​ដោយ​គិតពី​តម្រូវការ របស់​សមាជិក​ទាំងអស់ CBC បាន​បន្ថែម​មុខងារ​កំណត់សម្គាល់​យ៉ាង​ស៊ីជម្រៅ ដោយ​បង្ហាញ​ពី​ការអនុវត្ត ដល់​កម្រិត ឃុំ​/​សង្កាត់ ប្រៀបធៀប​គុណភាព​ឥណទាន​របស់​ស្ថាប័ន​មួយ​ទៅ​ស្ថាប័ន​មួយ និង​ការរៀបចំ រចនាសម្ព័ន្ធ​ប្រតិបត្តិការ​កម្ចី​ឡើងវិញ ដោយ​ធៀប​ទៅនឹង​មធ្យមភាគ​កម្ចី​នៅក្នុង​វិស័យ បន្ទាប់មក​ទាញយក ទិន្នន័យ​លម្អិត​ពី​ផែនទី​សម្រាប់​ការវិភាគ​កាន់តែ​ស៊ីជម្រៅ​។​

ក្រុមហ៊ុនដដែលនេះបានឲ្យដឹងថា ​ជាមួយ​ព័ត៌មាន​នៃ​ប្រតិបត្តិការ​ឥណទាន ប្រវត្តិ​និង​ប្រតិបត្តិការ​របស់​អ្នក​ខ្ចី​នៅ​ថ្នាក់ឃុំ ស្រុក និង​ខេត្ត ស្ថាប័ន ហិរញ្ញវត្ថុ​អាច​រៀបចំ​យុទ្ធសាស្ត្រ​ឡើងវិញ​នូវ​ហានិភ័យ​នៃ​ផលប​ត្រ​ឥណទាន យុទ្ធសាស្ត្រ​ទីផ្សារ និង​ការធ្វើផែនការ​ផលិតផល​ថ្មីៗ ដោយ​ផ្អែកលើ​តម្រូវការ​របស់​អ្នកប្រើប្រាស់​នៅក្នុង​ភូមិសាស្ត្រ​គោលដៅ​ផ្សេងៗ​។​

ដោយ​ការផ្តល់ជូន​នូវ​របាយការណ៍​ វិភាគ​ទិន្នន័យ​លម្អិត​ផែនទី​ហានិភ័យ​ឥណទាន​ រួមជាមួយ​នឹង​សេវា​វិភាគ ទិន្នន័យ ​(DAR) នឹង​បង្កើន​ភាពច្បាស់លាស់ ក្នុងការ​បញ្ជៀ​ស​ហានិភ័យ​ឥណទាន និង​ការ​ស៊ើបសួរ​ពី​គណ​នី​ដើម ហើយ​ធ្វើឱ្យ​ប្រាកដថា កម្ចី​នីមួយៗ​កាន់​តែមាន​សុវត្ថិភាព និង​គុណភាព​ខ្ពស់ សម្រាប់​ស្ថាប័នហិរញ្ញវត្ថុ​នានា តាមរយៈ​ការផ្តល់ជូន​នូវ​ព័ត៌មាន​ទិន្នន័យ​ឥណទាន​​។ នេះ​បើ​យោងតាម​ក្រុមហ៊ុន​ CBC​។​

កាលពី​ឆ្នាំ​២០២០ ក្រុមហ៊ុន CBC បានកែតម្រូវ​របាយការណ៍​វិភាគ​ទិន្នន័យ (DAR) របស់ខ្លួន​នៃ​ឧបករណ៍​វិភាគ​ព័ត៌មាន ​ឆ្លាត​វៃ​អាជីវកម្ម​ ដែល​អាចឱ្យ​នាយក​ប្រតិបត្តិ​ជាន់ខ្ពស់ ​មកពី​ស្ថាប័នហិរញ្ញវត្ថុ​ជា​សមាជិក ​អាចអនុវត្ត​ការត្រួតពិនិត្យ​ជា​យុទ្ធសាស្ត្រ នៃប្រតិបត្តិ​ការ​របស់​ពួកគេ​៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here