ខេត្តព្រះសីហនុបានប្រមាណ៥លានដុល្លារក្នុងរយៈពេល២ខែ

ដោយ: ម៉ាលីស

ព្រះសីហនុៈ រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសលទ្ធផលចំណូលពន្ធក្នុងរយៈពេល២ខែដំបូងឆ្នាម២០២២ ដែលជាលទ្ធផលនៃពន្ធអាករគ្រប់ប្រភេទបានចំនួន១៩.៦០៧.៣៩លានរៀល ដែលស្មើរប្រមាន ៤.៩០លានដុល្លារអាមេរិក។

កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ លោក គួច ចំរើន អភិបាល នៃ គណអភិបាលខេត្តព្រះសីហនុ អញ្ជើញស្តាប់របាយការណ៍សាខាពន្ធដារខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកអភិបាល អភិបាលរងក្រុងស្រុក និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក សន ស៊ីផល ប្រធានសាខាពន្ធដារខេត្តព្រះសីហនុ បានរាយការណ៍ពីសកម្មភាពការងារ គ្រប់គ្រងចំណូលពន្ធរយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០១៩-២០២១ ដូចខាងក្រោមៈ នៅក្នុងឆ្នាំ២០១៩ អនុលោមតាមផែនការកំណត់ សាខាពន្ធដារខេត្តព្រះសីហនុ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានចំនួន ៦៦.៩៦២,០០លានរៀល។ លទ្ធផលប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានចំនួន ២០២.៣៦១,០០លានរៀល ស្មើនឹង ៣០២,២០ភាគរយនៃផែនការ។ ឆ្នាំ២០២០ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានចំនួន ២៥៨.២៤៩,០០លានរៀល។

លទ្ធផលប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបាន ១៥៨.៥៦១,២៨លានរៀល ស្មើនឹង ១០០,២០ភាគរយ និងឆ្នាំ២០២១ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានចំនួន ៧៧.៦០០,០០លានរៀល។ លទ្ធផលការប្រមូលចំណូលពន្ធ-អាករ គ្រប់ប្រភេទបានចំនួន១០០.៧១៩,៤៩លានរៀល។ លទ្ធផលប្រមូលចំណូលពន្ធ-អាករ គ្រប់ប្រភេទបានចំនួន ១០០.៧១៩,៤៩ លានរៀល ស្មើនឹង១២៩,៧៩ភាគរយ។

ក្នុងរយៈពេលពីរខែដើមឆ្នាំ២០២២ សាខាពន្ធដារប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានប្រមាណ៤,៩០លានដុល្លារ ស្មើនឹង១៨,៨៧ភាគរយ នៃផែនការឆ្នាំ២០២២ ប្រមាណជា២៥,៩៧លានដុល្លា ក្នុងនោះចំណូលថវិកាថ្នាក់ជាតិប្រមូលបានចំនួន ៤.៣៥៤,៨២លានរៀល ស្មើនឹង ១៥ភាគរយ។

ចំណូលថវិការរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រមូលបានចំនួន ១៥.២៥២,៥៦លានរៀល ស្មើនឹង ២០ភាគរយ។ ចំណូលបូកបន្តរយ:ពេល២ខែ ក្នុងឆ្នាំ២០២២ មានការកើនឡើងចំនួន ៤.១៤០,៩៨លាន រៀល ស្មើនឹង ២៥,០២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។

លោកអភិបាលខេត្ត ក៏បានណែនាំដល់សាខាពន្ធដារខេត្ត ក៏ដូចជាអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ បន្តខិតខំជំរុញកៀរគរចំនូលពន្ធនៅតាមក្រុង ស្រុក មានដូចពន្ធលើឈ្នួលផ្ទះ អាករសម្រាប់បំភ្លឺសាធារណៈ អាករលើការស្នាក់នៅ ពន្ធប៉ាតង់ ពន្ធលើមធ្យោបាយ ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ ពន្ធលើដីធ្លីមិនបានប្រើប្រាស់។ល៕

LEAVE A REPLY

Please enter your comment!
Please enter your name here