សម្តេចតេជោហ៊ុន សែន អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនHuaweiចូលជួបពិភាក្សាការងារ

ដោយៈសុផារី

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា អនុញ្ញាតឱ្យ​លោកLi Baifeng អនុប្រធានជាន់ខ្ពស់ក្រុមហ៊ុនHuawei និងជាប្រធានក្រុមការងារក្រុមហ៊ុនប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ។

ក្រុមហ៊ុនHuawei ជាក្រុមហ៊ុនផ្នែកបច្ចេកវិទ្យា និងអេឡិចត្រូនិកដ៏ល្បា ញល្បីមួយរបស់ចិន។ ក្រៅតែពីកំពុងប្រតិបត្តិការ ចែកចាយផលិតផលនៅលើពិភពលោកហើយនោះ ក្រុមហ៊ុនក៏កំពុងប្រតិបត្តិការចែកចាយផលិត ផលរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ហើយក៏ទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងប្រតិបត្តិការនៅកម្ពុជា ក្រុមហ៊ុនបានផ្តល់ការងារដល់ពលរដ្ឋជាង៤០០នាក់ ហើយ៨០ភាគរយ គឺជាជនជាតិខ្មែរ។

ក្រុមហ៊ុនបច្ចេកវិទ្យា និងអេឡិកត្រូនិកដ៏ល្បីល្បាញរបស់ចិនមួយនេះ មានប្រវត្តិលើទឹកដីកម្ពុជានៅឆ្នាំ១៩៩៩ ហើយនៅឆ្នាំ ២០០៤ សម្តេចតេជោបានអញ្ជើញទៅទស្សនកិច្ច ក្រុមហ៊ុននៅប្រទេសចិនផងដែរ។ ក្រុមហ៊ុនបានចូលរួមចំណែកយ៉ាងច្រើន ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសលើចំណេះដឹង និងការងារបច្ចេកវិទ្យា ដែលជួយពង្រឹងដល់សន្តិសុខសង្គម៕

LEAVE A REPLY

Please enter your comment!
Please enter your name here