រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើងនិងកាបូប

      ដោយៈម៉ាលីស

ភ្នំពេញ: រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃ២១ ខែមិនា ឆ្នាំ២០២១នេះ បានដាក់ចេញនូវ “យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើងនិងកាបូបកម្ពុជា ២០២២-២០២៧” ក្នុងគោលបំណងពង្រឹង និងគាំទ្រវិស័យនេះក្នុងបរិបទថ្មី ដែលធ្វើឡើងតាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាព លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្រោមយុទ្ធសាស្ត្រនេះ ចំណុចសំខាន់ៗចំនួនប្រាំត្រូវបានលើកឡើង ដើម្បីគាំទ្រដល់ការសម្រេចបាននូវគោលបំណង និងចក្ខុវិស័យដែលបានកំណត់ដោយរដ្ឋាភិបាល ទី១-ដោះស្រាយបញ្ហាប្រឈមរបស់កម្ពុជា គឺការបន្តពង្រឹងធនធានមនុស្ស ដើម្បីបង្កើនផលិតភាពនិងបង្កើនការងារសម្រាប់កម្មករទី២-បន្តកែលម្អលក្ខខណ្ឌការងារ និងសុខុមាលភាពរបស់កម្មករនិងនិយោជិត។

ទី៣- ជំរុញការវិនិយោគក្នុងស្រុក និងបរទេសក្នុងឧស្សាហកម្ម និងផ្តោតលើតម្លៃខ្ពស់នៃផលិតផល ទី៤-ទាក់ទាញការវិនិយោគក្នុងឧស្សាហកម្ម និងទី៥- លើកកម្ពស់ការធ្វើពិពិធកម្មទីផ្សារ សម្រាប់ការនាំចេញសម្លៀកបំពាក់ស្បែកជើងនិងកាបូប។

លោក អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថា វាជាយុទ្ធសាស្រ្តអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ផែនទីបង្ហាញផ្លូវសម្រា​ប់អ្នកពាក់ព័ន្ធ ដើម្បីរួមគ្នាលើកកម្ពស់ការអភិវឌ្ឍន៍វិស័យកាត់ដេរ។

លោកបានបន្តថា “យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧ គឺជាចក្ខុវិស័យក្នុងការអភិវឌ្ឍឧស្សាហកម្ម កាត់ដេរសម្លៀកបំពាក់ ស្បែកជើងនិងកាបូបនៅកម្ពុជា ទៅជាឧស្សាហកម្មតម្លៃបន្ថែមខ្ពស់ ប្រកបដោ​យនិរន្តរភាព ដោយផ្តោតលើផលិតផល ដែលអាចលក់បានតម្លៃខ្ពស់ ដោយមានតម្លៃប្រកួតប្រជែង និងការគាំទ្រជាមូលដ្ឋាននៃការធ្វើពិពិធកម្មសេដ្ឋកិច្ចនៅឆ្នាំ ២០២៧”។

កាលពីឆ្នាំ២០២១កម្ពុជា បាននាំចេញសម្លៀកបំពាក់ ស្បែក​ជើង និងទំនិញធ្វើដំណើរមានតម្លៃ ១១,៣៨ ពាន់លានដុល្លារ កើនឡើង ១៥,២ ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here