ការប្រាក់ដែលមហាយក្សចិនយកពីបណ្ដាប្រទេសក្រីក្រក្នុងឆ្នាំ២០២២ នេះមានចំនួនច្រើនកម្រិតណា?

ដោយៈសុខុម

អន្តរជាតិ: ប្រទេសជាច្រើន ជាពិសេសបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ សុទ្ធសឹងតែខ្ចីលុយពីមហាយក្សចិន ដែលជាសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោក ដើម្បីយកមកអភិវឌ្ឍប្រទេស ហើយក្នុងនោះក៏រួមមានទាំងកម្ពុជាយើងផងដែរ។

ប៉ុន្តែដឹងទេថា តើការប្រាក់ដែលចិន ស៊ីពីបណ្ដាប្រទេសក្រីក្រក្នុងឆ្នាំ២០២២ នេះមានចំនួនច្រើនកម្រិតណា?។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមការសិក្សាស្រាវជ្រាវថ្មីមួយបង្ហាញថា ការប្រាក់ដែ​លបណ្ដាប្រទេសក្រីក្របំផុត ក្នុងពិភពលោកនឹងត្រូវបង់ឱ្យប្រទេសចិន និងបណ្ដាស្ថាប័នផ្ដល់ប្រាក់កម្ចីចិន មានចំនួនរហូតដល់ទៅជិត១៤ពាន់លានដុល្លារអាមេរិក ឯណោះក្នុងឆ្នាំ២០២២ នេះ។

របាយការណ៍សិក្សារបស់មជ្ឈមណ្ឌលឈ្មោះ Green Finance& Development Centerនៅសកលវិទ្យាល័យFudan University ក្នុងក្រុងសៀងហៃ ប្រទេសចិនបានបង្ហាញថា ប្រទេសក្រីក្រជាកូនបំណុលបែបនេះសរុបចំនួន៦៨ប្រទេស នឹងត្រូវបង់ការប្រាក់ចំនួន៥២,៨ពាន់លានដុល្លារអាមេរិកនៅឆ្នាំនេះ ហើយជាង១ភាគ៤នៃការប្រាក់ទាំងនោះ នឹងបានទៅលើប្រទេសចិន ព្រោះរដ្ឋាភិបាលក្រុងប៉េកាំង ស្ថិតក្នុងចំណោមអ្នកផ្ដល់ប្រាក់កម្ចីធំៗ បំផុតដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។

ទន្ទឹមនេះមជ្ឈមណ្ឌល Green Finance& Development Centreបានជំរុញឱ្យរដ្ឋាភិបាលក្រុងប៉េកាំង ចាត់វិធានការបន្ថែមទៀត ដើ ម្បីជួយគាំត្រ ដល់ការរៀបចំឥណទានឡើងវិញ សម្រាប់បណ្ដាប្រទេ សជាកូនបំណុលដែលត្រូវការវា។

របាយការណ៍សិក្សាដដែលប៉ាន់ប្រមាណថា គិតត្រឹមដំណាច់ឆ្នាំ២០២០ ប្រទេសទាំង៦៨នោះបានជំពាក់ស្ថាប័ន ផ្ដល់កម្ចីនានារបស់ប្រទេសចិន សរុបចំនួន១១០ពាន់លានដុល្លារអាមេរិក ជាកម្ចីទ្វេភាគីផ្លូវការ បើធៀបនឹង១០៥ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩។

របាយការណ៍ដដែលបង្ហាញថា ប្រទេសចិន គឺជាអ្នកផ្ដល់កម្ចីធំបំផុតបន្ទាប់ពីធនាគារពិភពលោក ឬWorld Bank។ South China Morning Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here