ក្រុមហ៊ុនChina Road&Bridgeបង្កើតខ្សែក្រវ៉ាត់បៃតង៣៥គីឡូម៉ែត្រតាមបណ្តោយផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ

ដោយៈគង់ ម៉ាលីនណា

       ភ្នំពេញៈ ក្រុមហ៊ុនចិនChina Road &Bridge បាននិងកំពុងប ណ្តុះកូនឈើពិសេសជាច្រើនដើម ដើម្បីបង្កើតបានជាខ្សែក្រវាត់ពណ៌បៃតងប្រវែងសរុប៣៥គីឡូម៉ែត្រ នៅតាមបណ្ដាយផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។

បើយោងតាមបណ្តាញទំនាក់ទំនងផ្លូវការ របស់គំរោងផ្លូវល្បឿនលឿន ដែលបានចេញផ្សាយកាលពីថ្ងៃទី ១៧ ខែមីនា ការដាំដើមឈើនេះ គឺដើម្បីបង្កើនភាពបៃតង និងកាត់បន្ថយសម្លេងរំខាន នៅតាមតំបន់ ដែលងាយរងការប៉ះពាល់ដូចជា សាលារៀន មន្ទីពេទ្យ និងទីវត្តអារាម ជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ- ក្រុងព្រះសីហនុ ប្រវែងសរុបជាង១៩០គីឡូម៉ែត្រ ភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

គម្រោងនេះ គ្រោងចំណាយថវិកាសាងសង់សរុបប្រមាណ ២ពាន់លានដុល្លារអាមេរិក ដោយកំពុងសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន។

គម្រោងនេះ បច្ចុប្បន្នសម្រេចបានជាង៨០ភាគរយហើយ ដោយគ្រោង នឹងឱ្យដាក់ប្រើប្រាស់ជាបណ្ដោះអាសន្ន នៅខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ ដែលលឿនជាងផែនការ៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here