រដ្ឋាភិបាលជប៉ុនផ្តល់ហហិរញ្ញប្បទាន៣០លានដុល្លារដើម្បីជួយវិស័យទឹកស្អាតនៅខេត្តកំពង់ធំ

ដោយៈម៉ាលីនណា

       ភ្នំពេញៈ រដ្ឋាភិបាលជប៉ុនបានផ្តល់ហិរញ្ញប្បទាន ជិត៣០លានដុល្លារ ត្រូវបានយកមកអភិវឌ្ឍន៍ផ្គត់ផ្គង់ វិស័យទឹកស្អាតនៅក្នុងខេត្តកំពង់ធំ។

លោកងួន រតនៈ អភិបាលខេត្តកំពង់ធំ និងក្រុមការងារ បានចុះត្រួតពិនិត្យស្ថានីយ៍ផ្គត់ផ្គង់ទឹកស្អាត ស្ថិតក្នុងក្រុងស្ទឹងសែន នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ។ លោក ងួន រតនៈ បានបញ្ជាក់ថា គម្រោងនេះមានឈ្មោះថា “គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតខេត្តកំពង់ធំ” ក្រោមជំនួយហិរញ្ញប្បទានឥតសំណង របស់រដ្ឋាភិបាលជប៉ុន មានតម្លៃជិត៣០លានដុល្លារ តាមរយៈក្រសួងឧស្សាហកម្ម ដែលជាម្ចាស់គម្រោងតំបន់សេវាទឹកស្អាតគ្របដណ្តប់ក្នុងក្រុងស្ទឹងសែន”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តទៀតថា គម្រោងនេះបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយឲ្យវិស័យទឹកស្អាតនេះ មានការរីកចម្រើនដែលបានដាក់ជូនមកក្រសួង គោលបំណងចង់ធានាឲ្យបាននូវនិរន្តរភាព នៃការប្រើប្រាស់សេវាទឹកស្អាត ធានាផ្ដល់សេវាទឹកស្អាតប្រកបដោយគុណភាព និងសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋមិនមានក្លិន ល្អក់កករ មានជាតិពុល ប្រជាពលរដ្ឋអាចពិសារទឹកស្អាតនេះបាន ប្រជាពលរដ្ឋអាចប្រើបានគ្រប់រដូវកាល គ្រប់ពេលវេលា ធានាផ្តល់សេវាទឹកស្អាតតម្លៃសមរម្យជូនដល់ប្រជាពលរដ្ឋ ដែលអាចទទួលយកសមស្របទៅនឹងជីវភាពរស់បច្ចុប្បន្ន។

បន្ទាប់ពីប្រជាពលរដ្ឋ ទទួលបានទឹកស្អាតប្រើប្រាស់ហើយ ធ្វើឲ្យសុខុមាលភាពពួកគាត់មានការប្រសើរឡើង ជាពិសេសផ្តោតទៅលើប្រជាពលរដ្ឋរស់ក្នុងក្រុងស្ទឹងសែនតែម្តង។

តំណាងក្រសួងឧស្សាហកម្ម បានបញ្ជាក់ថា ទឹកស្អាតនឹងត្រូវបញ្ចេញប្រើប្រាស់នៅមុនពេលចូលឆ្នាំថ្មីនេះ។ សំណង់អាងប្រព្រឹត្តកម្មមានសមត្ថភាពផលិតទឹកស្អាត៧៥០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ សំណង់បន្ទាប់មកទៀតគឺ អាងស្តុបទឹកស្អាត និងស្ថានីយចែកចាយ ដែលយើងអាចស្តុបទឹកបាន១៨០០ម៉ែត្រគូប។ សំណង់បន្ទាប់បន្សុំ ប្រព័ន្ធគ្រប់គ្រងដំណើរការរោងចក្រ យើងមានប្រព័ន្ធបច្ចេកវិទ្យាបណ្តាញ ចែកចាយស៊ីយូទឹកស្អាត មានប្រវែង១៥២គីឡូម៉ែត្រ ដែលគ្របដណ្តប់ទូទាំងក្រុងស្ទឹងសែន និងមានបណ្តុះបង្គោលទឹកអគ្គិភ័យផងដែរ។

លោក ងួន រតនៈ បានថ្លែងទៀតថា ទាំងអាជ្ញាធរខេត្ត និងប្រជាពលរដ្ឋនៅក្នុងក្រុងស្ទឹងសែន មានការសប្បាយចិត្តអំពីគម្រោងនេះ និងសូមអរគុណសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋាភិបាល ក៏ដូចជា ក្រសួងឧស្សាហកម្ម ដែលបានជ្រើសរើសយកខេត្តកំពង់ធំ ក្នុងការអនុវត្តគម្រោងជំនួយក្នុងវិស័យទឹកស្អាតនេះ។

នៅក្នុងឱកាសនោះ លោកអភិបាលខេត្ត បានផ្តាំផ្ញើដល់លោកអភិ​បាលក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ សូមធ្វើការផ្សព្វផ្សាយដល់ប្រជាពល​រដ្ឋក្នុងភូមិណាដែលមានបណ្តាញមេ សូមដាក់ពាក្យព្រោះសេវាទឹកស្អាតនេះចាំបាច់ណាស់ ហើយមន្ត្រីដែលផ្តល់សេវាត្រូវតែអត់ធ្មត់ ស្មោះត្រង់ក្នុងការបម្រើការងារ ហើយសេវាសាធារណៈមានទីតាំងចំនួន៤ សម្រាប់ផ្តល់ព័ត៌មានដល់សមត្ថកិច្ចជំនាញ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here