វិស័យដឹកជញ្ជូនជួបវិបត្តិផ្ទួនៗរយៈពេល២ឆ្នាំចុងក្រោយនេះ

ដោយៈលក្ខិណា

ភ្នំពេញៈ វិស័យដឹកជញ្ជូនបានជួបនឹងបញ្ហាផ្ទួនៗ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ជាក់ស្ដែងក្នុងអំឡុងឆ្នាំ២០២០ វិស័យនេះបានទទួលដោយសារជំងឺកូវីដ១៩ ហើយមកដល់ពេលបច្ចុប្បន្ន វិស័យដឹកជញ្ចូនក៏ជួបប្រទះនឹងបញ្ហាផ្ទួនៗពីលើកូវីដ១៩បន្ថែមទៀត។

លោកឧកញ៉ា ស៊ិន ចន្ទីប្រធានសមាគមភស្តុភារកម្មកម្ពុជា បានមានប្រសាសន៍តាមប្រព័ន្ធតេលេក្រាម នៅថ្ងៃទី១៥ មីនា២០២២នេះឱ្យដឹងថា មែនទែនទៅ នៅក្នុងវិស័យដឹកជញ្ជូនបានរងផលប៉ះពាល់ មិនថាតែនៅកម្ពុជានោះទេ ពោលគឺពិភពលោកទាំងមូលតែម្ដង ជាពិសេសពីវិបត្តិកូវីដ១៩ អស់រយៈពេល២ឆ្នាំមកហើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយឡែកនៅក្នុងប្រទេសកម្ពុជា ក្នុងវិស័យដឹកជញ្ជូន កន្លងមកយើងជួបបញ្ហាពីរ ហើយក៏កំពុងតែជួបបញ្ហាមួយទៀត ដូច្នេះធ្វើឱ្យវិស័យដឹកជញ្ជូ​នកម្ពុជាជួបបញ្ហា៣កំពុងប្រឈម។

លោកឧកញ៉ាពន្យល់ថា បញ្ហាទី១ គឺការកើនឡើងនៃតម្លៃដឹកជញ្ជូនឆ្លងទ្វីប ជាពិសេសដឹកជញ្ជូនទៅសហភាពអឺរ៉ុប ក៏ដូចជាសហរដ្ឋអាមេរិក និងឆ្ងាយៗ ដោយសារតែកប៉ាល់បានដំឡើងថ្លៃ ខ្ពស់ហួសហេតុមិនធ្លាប់ជួបនាពេលកន្លងមក ហើយមកដល់ពេលនេះ កង្វះទូរកុងតឺន័រក៏បានចោទជាបញ្ហាមកដល់ពេលនេះដែរ ពីព្រោះតែកំពុងផែ ជាប្រទេសគោលដៅដឹកជញ្ចូនបន្តបិទខ្ទប់និងរឹតបន្តឹងដោយសារតែកូវីដ១៩ ។

 

លោកឧកញ៉ាបានបន្ថែមថា បញ្ហាទី៣ដែលកម្ពុជា បានជួបប្រទះក្នុងវិស័យដឹកជញ្ជូននោះ គឺការឡើងថ្លៃនៃតម្លៃប្រេងឥន្ធនៈ ដែលជាចំនុចរសើបនិងប៉ះពាល់ដល់ការដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា ដូចជាការប៉ះពាល់ដល់ថ្លៃដើមនៃការដឹកជញ្ជូន។ ក៏ប៉ុន្តែសម្រាប់កម្ពុជាមកដល់ពេលនេះម៉ោងនេះ អ្នកដឹកជញ្ជូនក៏មិនទាន់ឡើងថ្លៃភ្លាមៗដែរ គឺកំពុងស្ថិតនៅក្នុងដំណាក់កាលនៃការចរចា ជាមួយអតិថិជន ដែលជាអ្នកប្រើប្រាស់ចុងក្រោយ។

ដូច្នេះក្នុងបណ្ដាអ្នកដឹកជញ្ចូននៅរក្សាតម្លៃដើម ទោះបីជាមានការខាតបង់ខ្លះក៏ដោយ ដើម្បីជួយគ្នានៅក្នុងវិស័យនេះ ក៏ដូចជាចូលរួមជាមួយរដ្ឋាភិបាលក្នុងការជំរុញសេដ្ឋកិច្ច ។

អ្នកវិភាគសេដ្ឋកិច្ចមួយរូបប្រចាំកកម្ពុជាលោកបណ្ឌិត គី សេរីវឌ្ឍន៍ក៏បានឱ្យដឹងផងដែរ ការឡើងថ្លៃនៃប្រេងឥន្ធនៈនេះ នឹងប៉ះពាល់ធ្ងន់ធ្ងរជាងគេទៅដល់វិស័យដឹកជញ្ជូន ដែលធ្វើឱ្យការដឹកជញ្ជូនហក់ឡើងខ្ពស់ និងប៉ះពាល់បន្តទៅដល់អ្នកលក់រាយ និងអ្នកប្រើប្រាស់ ជាពិសេសទំនិញ នានានៅក្នុងប្រទេសកម្ពុជា ក៏នឹងហក់ឡើងខ្ពស់ដូចគ្នាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here