អគ្គនាយកដ្ឋានពន្ឋដានឹងចេញAppថ្មីដើម្បីឲ្យប្រជាពលរដ្ឋដាក់វិក័យបត្រ

ដោយៈម៉ាលីនណា

       ភ្នំពេញៈ លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ពន្ធដារត្រៀមចេញ APP ថ្មីមួយ ដើម្បីឲ្យប្រជាពលរដ្ឋផ្ញើវិក្ដយបត្រ (Invoice)ដែលបានចំណាយរួចហើយចូល មានឱកាសចាប់ឆ្នោតយករង្វាន់។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែលលោក គង់ វិបុល អញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលាស្ដីពី កាតព្វកិច្ចពន្ធលើប្រាក់ចំណូ​លប្រចាំឆ្នាំ ការបំពេញទម្រង់លិខិតប្រកាសពន្ធប្រចាំឆ្នាំ និងបទល្មើសពន្ធដារ និងបទល្មើសសម្អាតប្រាក់” នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២នេះ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក គង់ វិបុល បានបញ្ជាក់យ៉ាងដូច្នេះថា នៅខែ៤ (មេសា) យើងអាចចេញបានហើយ។ បងប្អូនប្រជាពលរដ្ឋទាំងអស់ ចាំបាច់ទៅទិញឆ្នោតទេ។ ទៅទទួលទានអាហារ ទៅផ្សារ ទៅណាក៏ដោយ សូមថត Invoice អាប់ឡូដតាមរយៈAPP ចូលមកអគ្គនាយកដ្ឋានពន្ធដារ យើងខ្ញុំនឹងមានការចាប់ឆ្នោត Invoice Lottery System ចេញហើយឆ្នាំនេះ គឺប្ដេជ្ញាចិត្តចេញ នឹងមានចាប់បានជារង្វាន់ជាច្រើន ដោយក្នុងនោះរួមមាន៖ មានរថយន្ត Mazda ២គ្រឿង, ទូរទស្សន៍ និងម៉ូតូជាច្រើនគ្រឿងដែរ យើងគ្រោងទុក។

អគ្គនាយកដ្ឋានពន្ធដារបានគូសបញ្ជាក់ថា “ការដាក់ចេញគោលកា​រណ៍ តាមរយៈប្រជាពលរដ្ឋបែបនេះ គឺក្នុងការពង្រឹងអភិបាលកិច្ចទាំងអស់គ្នា ពាក់ព័ន្ធអាករលើតម្លៃបន្ថែម (VAT) ដែលក្នុងនោះ ប្រជាពលរដ្ឋបានត្រូវរង្វាន់ផង ហើយរដ្ឋបានពន្ធទៀត”។

លោកគង់ វិបុល បានឲ្យដឹងថា ការពង្រឹងវិធានវិក្កយបត្រ នៅក្នុងពេលកូវីដ មានការធ្លាក់ចុះ ដូច្នេះដើម្បីពង្រឹងនូវវិធា វិក្កយបត្រនេះ ពន្ធដារដាក់ចេញគោលការណ៍នេះ ដើម្បីលើកទឹកចិត្ត ដល់ប្រជាជនទាំងអស់ ទៅទិញអីក៏ដោយផ្ញើ Invoice ចូលពន្ធដារ មាន Service ចាំទទួល Invoice ដើម្បីយកមកផ្ទៀងផ្ទាត់ថា តើវិធានវិក្កយបត្រនេះត្រូវ ឬអត់បើសិនជាមិនត្រឹមត្រូវ នឹងមានការពិន័យមួយ Invoice ២លានរៀល ទៅកាន់ទីតាំងនោះ ដែលមិនប្រកាសពន្ធត្រឹមត្រូវ៕

LEAVE A REPLY

Please enter your comment!
Please enter your name here