តើអ្វីជាគុណសម្បត្តិ និងគុណវិបត្តិ នៃការដាក់ប្រាក់នៅធនាគាររយៈពេលវែង

ដោយ: ម៉ាលីស

ភ្នំពេញ: អ្នកខ្លះថាការទុកប្រាក់វែង នៅធនាគារគឺជារឿងល្អ ព្រោះវាបានទាំងចំណេញការប្រាក់ និងមានសុវត្ថិភាពថែមទៀត។

ចំណែកមតិខ្លះយល់ថា មិនគួរទុកប្រាក់របស់ខ្លួនយូរបែបនេះ នៅធនាគារឡើយព្រោះវា ជាការខាតបង់មួយយ៉ាងធំ។ ជាការពិត ការដាក់ប្រាក់រយៈពេលយូរ មានទាំងគុណសម្បត្តិនិងគុណវិបត្តិ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

១. គុណសម្បត្តិ
ទទួលបានអត្រាការប្រាក់ថេរៈ ជាទូទៅ យើងអាចទទួលបានអត្រាការប្រាក់ ចន្លោះពី៣,៥% -៤,៥% ក្នុងមួយឆ្នាំ សម្រាប់លុយដុល្លា និងពី ៤%-៦% សម្រាប់លុយរៀល នៅពេលយើងបើកគណនី មានកាលកំណត់។

– មានសុវត្ថិភាពខ្ពស់និងងាយតាមដានៈ ការដាក់ប្រាក់នៅធនាគារ គឺធានាបាននូវសុវត្ថិភាពខ្ពស់បំផុត យើងមិនបារម្ភពីការបាត់បង់ ការខូតខាតនូវសាច់ប្រាក់ និងមានភាពងាយស្រួល ក្នុងការតាមដានសាច់ប្រាក់របស់យើងផងដែរ ស្របទៅតាមបច្ចេកវិទ្យាយ៉ាងទំនើប។

-ផ្ដល់ផលប្រយោជន៍ល្អ សម្រាប់គោលដៅសន្សំអ្វីមួយៈ សម្រាប់ការសន្សំប្រាក់ ដើម្បីសម្រេចគោលបំណង នាពេលអនាគតណាមួយ គួរតែជ្រើសរើស ការដាក់ប្រាក់រយៈពេលវែងនៅធនាគារ។

២. គុណវិបត្តិ
-ពិបាកដកប្រាក់យកមកប្រើប្រាស់ជាបន្ទាន់
វាក៏មានផលវិបាកយ៉ាង ឭខ្លាំង នៅពេលដែល យើងត្រូវការប្រាក់ប្រើប្រាស់បន្ទាន់ គឺយើងត្រូវធ្វើការស្នើសុំទៅកាន់ធនាគារ និងប្ដូរទៅជាគណនីសន្សំធម្មតា និងអាចបាត់បង់ការប្រាក់តែម្ដង។

-បាត់បង់ឱកាសក្នុងការយកប្រាក់ទៅវិនិយោគលើវិស័យផ្សេងៗ
ផលចំណេញនេះ នៅមានកម្រិតមួយដ៏ទាបនៅឡើយ បើធៀបនឹងការយកប្រាក់នេះ ទៅវិនិយោគលើប្រភពផ្សេងៗទៀត ដូចជា ការធ្វើអាជីវកម្ម វិនិយោគអចលនទ្រព្យ ឬភាគហ៊ុនជាដើម។

-ផលចំណេញមិនស័ក្តិសមនឹងពេលវេលាវិនិយោគ
អ្នកបានផ្ញើរមួយចំនួនបានយកប្រាក់របស់ខ្លួន មកដាក់សន្សំក្នុងរយៈពេល មួយដ៏យូរ តែផលតបស្នងមកវិញ គឺស្ថិតនៅក្នុងចំនួនមួយដ៏ តិចតួចដែលមិនស័ក្តិសមទៅនឹងពេលវេលា ដែលគាត់បានយកប្រាក់របស់គាត់មកតម្កល់ទុកនៅធនាគារនោះឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here