ក្រុមហ៊ុន Alibaba រកចំណូលបាន ៨៤,៥៤ពាន់លានដុល្លារអាមេរិក នៅថ្ងៃ១១ខែ១១

ដោយ៖ សុធារី

ចិន៖ នៅក្នុងថ្ងៃ Singles’ Day ទី១១ខែ១១ ក្រុមហ៊ុន Alibaba បានកត់ត្រាតម្លៃទំនិញសរុបពីបណ្ដា Plaftorm របស់ខ្លួនទាំងអស់ចំនួន ៥៤០,៣ពាន់លានយ័ន ប្រហែលនឹង ៨៤,៥៤ពាន់លាន ដុល្លារអាមេរិក។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្រុមហ៊ុនលក់ទំនិញអនឡាញយក្សរបស់ចិន Alibaba ជាទូទៅបានប្រារព្វពិធី ឬរៀបចំមហាព្រឹត្តិការណ៍មួយប្រចាំឆ្នាំដែលមានឈ្មោះថា Singles’ Day ឬ 11/11 ដែលវាតែងតែធ្វើឡើងនៅថ្ងៃទី១១ ខែវិច្ឆិកា ដើម្បីលក់ ទំនិញនៅក្នុងតម្លៃពិសេសសម្រាប់អតិថិជនទាំងអស់ ហើយក៏ទទួលបានប្រាក់ចំណូលយ៉ាងច្រើនសន្ធឹកផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅឆ្នាំ២០២១នេះ ការទិញទំនិញតាមអនឡាញនៅក្នុងប្រទេសចិនហាក់កើនឡើងខ្លាំងបើធៀបទៅនឹងឆ្នាំមុន ដោយនៅថ្ងៃ Singles’ Day ក្រៅពីក្រុមហ៊ុន Alibaba ក៏មានក្រុមហ៊ុនផ្សេងៗទទួលបានប្រាក់ចំណូលខ្ពស់ផងដែរ ដូចជា JD.com និង Pinduoduo ជាដើម ខណៈដែល Alibaba កើនឡើង ១៤ភាគរយ បើធៀបទៅនឹងឆ្នាំមុន។

គួរបញ្ជាក់ផងដែរថា នៅក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Alibaba បានទទួលរងសម្ពាធខ្លាំងពីសំណាក់រដ្ឋាភិបាលចិន ក្រោម ការស៊ើបអង្កេតលើករណីជាច្រើន និងបានធ្វើការផាកពិន័យជាប្រាក់ប្រមាណជិត ៣ពាន់លានដុល្លារ ពាក់ព័ន្ធនឹងការប្រើ ប្រាស់ឥទ្ធិពលក្នុងការប្រកួតប្រជែងដោយមិនស្មោះត្រង់៕

LEAVE A REPLY

Please enter your comment!
Please enter your name here