Pizza Hut បើកដំណើរការ FLAGSHIP STORE ទី៣ក្នុងសង្កាត់បឹងកេងកង ដើម្បីស្វាគមន៍ពិធីបុណ្យអុំទូក

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រុមហ៊ុន Pizza Hut Cambodia បានបើកដំណើរការសាកល្បង សាខា Pizza Hut ទី៣ ដែលជា FLAGSHIP STORE នៅថ្ងៃទី៨ ខែវិច្ឆិកា នៅក្នុងសង្កាត់បឹងកេងកង ដើម្បីស្វាគមន៍ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ក៏ដូចជាដើម្បីឆ្លើយតបទៅការគាំទ្ររបស់អតិថិជន។

កន្លងមកក្រុមហ៊ុនបានបើកដំណើរការ សាខាទី១ និង ទី២ ថ្មីៗនេះ នៅសង្កាត់ទួលទំពូង និងសង្កាត់វត្តភ្នំ កាលពីខែសីហា និង ខែកញ្ញា ឆ្នាំ២០២១ កន្លងមកនេះ ដ៏ជោគជ័យនិងដោយមានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់លើសពីការរំពឹងទុក សម្រាប់ម៉ាកយីហោដ៏ល្បីល្បាញ លំដាប់ថ្នាក់លេខ១ របស់សហរដ្ឋអាមេរិកមួយនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយវត្តមានសាខាទាំងបីដំបូងនៅកម្ពុជានេះ ក្រុមហ៊ុនបានបង្កើតការងារប្រហែលជា ១០០ កន្លែង ដែលជាផ្នែកមួយនៃការចូលរួមជាមួយរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា តាមរយៈការបង្កើតការងារ និងការបណ្ដុះបណ្ដាលជំនាញផ្នែកបដិសណ្ឋារកិច្ច ជាមួយស្តង់ដាកម្រិតអន្តរជាតិ ជូនប្រជាពលរដ្ឋកម្ពុជារបស់យើង ដើម្បីអាចប្រកួតប្រជែងជាមួយបណ្ដាប្រទេសនៅក្នុងតំបន់ ក្នុងវិស័យ ម្ហូបអាហារ ក៏ដូចជាវិស័យទេសចរណ៍ទាំងមូល។

លោក ហេង សេងលី អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុនយូណាយធីតហ្វូតគ្រុប UFG បានឱ្យដឹងថា «ការបើកដំណើរការទី៣ នៅពេលនេះ គឺជាការពង្រីកវិសាលភាពសេវាកម្មបន្ថែម ទៅលើតំបន់ដែលមានស្រាប់ដូចជា តំបន់ទួលទំពូង និង តំបន់កាល់ម៉ែត ដើម្បីពង្រីកខ្លូនឱ្យកាន់តែជិតអតិថិជនគោលដៅរបស់យើង បង្កើនភាពងាយស្រួលដល់អតិថិជន”។

លោក ហេង សេងលី បានឲ្យដឹងបន្ថែមទៀតថា ជាមួយគ្នានេះដែរ ក្រុមហ៊ុនកំពុងតែដាក់ដំណើរការ សាងសង់សាខា ២ បន្ថែមទៀត ដែលរំពឹងថា អាចបម្រើជូនអតិថិជននៅក្នុងខែធ្នូខាងមុខនេះ។

ភីហ្សាហាត់ជាបុត្រសម្ព័នរបស់ Yum! Brands, Inc. (NYSE: YUM) ដែលមានហាងភីហ្សាច្រើនជាងគេនៅលើពិភពលោក។ បង្កើតឡើងនៅឆ្នាំ១៩៥៨ នៅទីក្រុង Witachi រដ្ឋ Kan ភីហ្សាហាត់មានប្រតិបិត្តិការណ៍ជាង ១៨,០០០ហាង នៅជាង ១១០ ប្រទេសលើពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here