៥ ចំណុចជំរុញឱ្យអ្នកសន្សំប្រាក់សម្រាប់ផែនការអនាគតបានសម្រេច

ដោយ៖ សុផារី

ភ្នំពេញ៖ ការរៀបចំផែនការសម្រាប់ពេលអនាគត ដែលមិនមែនសម្រេចទៅបានត្រឹមតែប្រើរយៈពេលមួយថ្ងៃ ឬ មួយសប្តាហ៍បាននោះទេ អាស្រ័យលើទំហំនៃគោលបំណង ឬ ផែនការ ដែលអ្នកចង់សម្រេចនាថ្ងៃខាងមុខ។ ដូច្នេះ អ្នកត្រូវកំណត់គោលដៅដោយផ្អែកទៅលើសម្ថតភាព រយៈពេល និង គោលដៅដែលអ្នកចង់បាន ព្រមទាំងជ្រើសរើសកន្លែងដែលមានសុវត្ថិភាពក្នុងការសន្សំប្រាក់។

ចំនុចទាំង៥ ខាងក្រោមអាចជួយអ្នកផ្លាស់ប្តូរទំលាប់ ឬងាកមកចាប់ផ្តើមការសន្សំប្រាក់ សម្រាប់ផែនការអនាគត៖
១. កំណត់គោលដៅច្បាស់លាស់ស្របតាមសម្ថតភាពរបស់ខ្លួន ឧទាហរណ៍៖ ប្រាក់ចំណូល ដែលអ្នកទទួលបាន និង បែងចែកប្រាក់សន្សំអោយ បានមុនការ ចំនាយផ្សេងៗ។
២. ត្រូវមានចំណង់ពិតប្រាកដលើផែនការបានកំណត់ទុក ទើបជំរុញអោយ អ្នកអាច សន្សំប្រាក់ សម្រាប់សម្រេចគោលដៅនោះបាន ឧទាហរណ៍ ទិញផ្ទះនាពេល៥ ឆ្នាំខាងមុខ….។
៣. ជ្រើសរើសវីធីសាស្ត្រក្នុងការសន្សំអោយបានត្រឹមត្រូវ ឧទាហរណ៍៖ ការសន្សំប្រាក់ក្នុងធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មួយដែលអ្នកគិតថាមានសុវត្ថិភាពសម្រាប់ប្រាក់រយៈពេលវែង ឬ វិធីសាស្ត្រផ្សេងៗ។
៤. ត្រូវមានឆន្ទះក្នុងការផ្លាស់ប្តូរពីការចំណាយមិនចាំបាច់ផ្សេងៗ មកជាការសន្សំសម្រាប់ផែនការអនាគតរបស់អ្នក។
៥. ត្រូវព្យាយាមអត់ធ្មត់ និង ធ្វើសន្សឹមៗ ត្រូវដឹងថាការសម្រេចផែនការ អនាគត មិនមែនជា រឿងដែលអាចសម្រេចក្នុងរយះត្រឹមតែមួយយប់នោះទេ វាអាស្រ័យ ទៅគោលដៅដែលអ្នកកំណត់ទុកមានទំហំប៉ុនណា៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here