តើអ្វីជាបញ្ហាប្រឈមនៅក្នុងការអនុវត្តច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការ គ្រប់គ្រងឆ្នាំ២០២២

     ដោយ: ម៉ាលីស

ភ្នំពេញៈ រាជរដ្ឋាភិបាលមានតម្រូវការចាំបាច់ ក្នុងការធ្វើការចំណាយថវិកាបន្ថែម ដល់ថវិកាទូទៅរបស់រដ្ឋ តាមរយៈ ការអនុវត្តក្របខណ្ឌថវិកានេះ រាជរដ្ឋាភិបាលខិតខំជំនះនូវការលំបាក និងបញ្ហាប្រឈមមួយចំនួន ទាំងផ្នែកចំណូលនិងចំណាយ។

ជាក់ស្ដែងរដ្ឋាភិបាល នឹងត្រូវពុះពារជម្នះនូវការលំបាក ដែលកើតចេញពីបញ្ហាប្រឈមមួយចំនួនដូចជា

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

I ផ្នែកចំណូល

១ តាំងពីការរីករាលដាលជំងឺកូវីដ19 និងព្រឹត្តិការណ៍សហគមន៍ 20 កុម្ភៈ 2021 ជាភាពអវិជ្ជមានដល់ការប្រមូលជំនូល ដែលមិនឆ្លើយតបទៅនឹងទំហំ នៃសេចក្តីត្រូវការផ្នែកចំណាយ។

២ សន្ទុះកំណើននៃចំនូលសារពើរពន្ធ ប្រឈមនឹងកំណើនយឺត ដោយសារការងើបឡើងយឺតនៃកំណើនសេដ្ឋកិច្ច។

៣ ការបន្តនៅកើតមានវប្បធម៌អន្តរាគមន៍ ដែលធ្វើឲ្យមានការរាំងស្ទះដល់ការប្រមូលចំណូលពន្ធ។

៤ ការយល់ដឹងអំពីពន្ធដា របស់ប្រជាជន នៅមានកំរិត។ ៥ ការរួញរា ក្នុងការចូលរួមអនុវត្តសេដ្ឋកិច្ចពន្ធ លើប្រាក់ចំណេញមូលធនពីសំណាក់វិស័យឯកជន។

៦ ការលើកលែងពន្ធជាបន្តបន្ទាប់ របស់រាជរដ្ធាភិបាល  ចំពោះអ្នកជាប់ពន្ធទាំង៣ ប្រភេទ។ ៧ ផលប៉ះពាល់ សេដ្ឋកិច្ចស្រមោល ៨ ការអប់រំ អ្នកជាប់ក្នុងសវនកម្ម មិនអាចអនុវត្តបាន ដោយសារការជួបផ្ទាល់ ជាមួយអ្នកជាប់ពន្ធ ត្រូវបានកាត់បន្ថយ ៩ ភាពមិនប្រាកដប្រជា និងស្ថានភាពវិបត្តិដែលបណ្ដាលមកពីជម្ងឺកូវីដ 19។

II ផ្នែកចំណាយ

១ ស្ថានភាពចំណាយ បុគ្គលិកនៅតែខ្ពស់ហើយ

២ ការឈានឡើងរបស់កម្ពុជាពី ប្រទេសមានចំណូលទាប ជាប្រទេសមានចំណូលមធ្យមកម្រិតទាប ក៏កាន់តែធ្វើឲ្យដៃគូអភិវឌ្ឍន៍ មួយចំនួនទាមទារឲ្យរាជរដ្ឋាភិបាលបង្កើតនូវចំណាយទឹកប្រាក់បិដិភាគកាន់តែធំទៅៗ។

៣ លើសពីនេះរាជរដ្ឋាភិបាលក៏ត្រូវទទួលកាតព្វកិច្ចរ៉ាប់រង ចំពោះកម្មវិធីធំៗមួយចំនួនដែលត្រូវដល់ពេលត្រូវបញ្ចប់ ហិរញ្ញប្បទានពីដៃគូអភិវឌ្ឍ។

៤ កាតព្វកិច្ចទូទាត់ចំពោះគម្រោងចំណែាយធំៗ ដែលមានចរិកចំនាយពហុឆ្នាំ ទាំងក្នុងក្របខណ្ឌនៃចំណាយថវិកាចរន្ត និងថវិកាវិនិយោគបានដាក់សម្ពាធ ដល់លទ្ធភាពថវិកាប្រចាំឆ្នាំសមត្ថភាពស្ថាប័ននៅមានកម្រិត៕

LEAVE A REPLY

Please enter your comment!
Please enter your name here