ដោយៈគង់ សិរីម៉ាលីនណា
ភ្នំពេញៈ ប្រធានសមាគមភស្តុភារកម្មកម្ពុជា លោកឧកញ៉ាស្រី ចន្ឋីបានបង្ហាញក្តីសង្ឃឹមថា វិស័យដឹកជញ្ជូននឹងងើបឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាផ្តល់នូវការយកចិត្តទុកដាក់ជាខ្លាំង ក្នុងការគ្រប់គ្រងប្រទស ជាក់ស្តែងចំពោះការផ្តល់ជូនវ៉ាក់សាំងបង្ការកូវីដ១៩ដល់ប្រជាពលរដ្ឋ ក៏ដូចជាផែនការបើកប្រទេសឡើងវិញ ដោយបន្ថយការធ្វើចត្តាឡីស័កជាដើម ដែលលោករំពឹងថានឹងអាចវិលមករកសភាពប្រក្រតីវិញ នាពេលខាងមុខនេះ។
លោកស៊ិន ចន្ធីបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២២ តុលានេះថា ចាប់តាំងពីមានស្ថានភាព នៃការរីករាលដាលមេរោគកូវីដ១៩ក្នុងឆ្នាំ២០២០ រហូតមកទល់សព្វថ្ងៃនេះ វិស័យដឹកជញ្ជូននៅតែមានបញ្ហាប្រឈម ប៉ុន្តែក៏មើលឃើញថា មកដល់បច្ចុប្បន្ននេះទោះបីជាយ៉ាងណា ដោយសារមានការយកចិត្តទុកដាក់របស់រដ្ឋាភិបាល ជាពិសេសពីសម្តេចនាយករដ្ឋមន្រ្តីតេជោ ហ៊ុន សែន ដែលផ្តល់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ សឹងតែ១០០ភាគរយ និងឈានដល់ដូសជំរុញថែមទៀត។
លោកបន្តថា “ថ្មីៗនេះទៀតសោត ក៏ទទួលបានព័តមាននូវការរៀបចំកាត់បន្ថយពីការធ្វើចត្តាឡីស័ក ដែលទាំងនេះហើយជាក្តីរំពឹង និងជឿជាក់ក្នុងការបើកប្រទេសឡើងវិញ ដែលក្នុងនាមវិស័យឯកជនគឺលោកសង្ឃឹមថា នឹងមានការងើបឡើងវិញក្នុងមូលហេតុថា តាំងពីកម្ពុជាប្រឈមនឹងជំងឺកូវីដ២០២០មក យើងមានការធ្លាក់ចុះនូវការដឹកជញ្ជូន រហូតមកដល់មានការបិទខ្ទប់។ល។ ដោយយើងអនុវត្តបានយ៉ាងល្អក្នុងការការពារ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩”។
លោកបន្តទៀតថា ប៉ុន្តែរហូតមកដល់សព្វថ្ងៃនេះ សកម្មភាពដឹកជញ្ជូនមានសន្ទុះល្អប្រសើរមែនទែន ដោយកើនឡើងប្រហែលជាង៩០ភាគរយ ដែលបានធ្វើប្រតិបត្តិការសព្វថ្ងៃនេះសឹងតែ១០០ភាគរយ នៅឡើយតែក្រុមហ៊ុនខ្លះដែលមានការប៉ះពាល់ខ្លាំងបន្ទាប់ពីរងផលប៉ះពាល់ពីការបិទខ្ទប់ ប៉ុន្តែពេលនេះ ម៉ោងនេះ យើងក៏បានរៀបចំការងារឡើងវិញហើយ ដោយសង្ឃឹមថានឹងអាចឈានដល់ឮ១០០ភាគរយវិញ នៅពេលដែលរដ្ឋាភិបាលបើកឡើងនូវចុងឆ្នាំនេះ។
លោកស៊ិន ចន្ឋីបានបន្តថា ការដឹកជញ្ជូនតាមផ្លូវទឹក ហាក់មិនមានការរាំងស្ទះ ប៉ុន្តែមានកត្តា២ ដែលជាផលប៉ះពាល់ក្នុងការនាំចេញផលិតផលកសិកម្ម ឧទាហរណ៍អង្ករដែលនាំចេញទៅជាឆ្លងទ្វីប ដូចជាទៅអាម៉េរិក និងសហគមន៍អឺរ៉ុបជាដើម ដែលធ្វើឲ្យថ្លៃដឹកជញ្ជូនឡើងខ្ពស់ហួសហេតុដែលធ្វើឲ្យមានការរាំងស្ទះផងដែរ ដែលអាចនិយាយថាឡើង១គុណនឹង១០តាមកប៉ាល់ទឹកដែលឆ្ងាយ និងទី២.កង្វះទូកុងតឺន័រ ដោយសារឃើញថានៅបណ្តាប្រទេសផ្សេងៗ តាំងពីចុងខែដែលមានការកាត់បន្ថយ នូវកម្លាំងពលកម្ម និងការលើកដាក់ ដែលធ្វើកក់ស្ទះនៅកំពង់ផែនៃប្រទេសនីមួយៗ ធ្វើឲ្យការលើកដាក់កុងតឺន័រ ធ្វើឲ្យមានការយឺតយ៉ាវ កកស្ទះ ដែលធ្វើឲ្យយើងមិនអាចបង្វិលទូរកុងតឺន័រ យកមកប្រើប្រាស់វិញទេ៕







