ការនាំចេញផលិតផលកាត់ដេរសម្រេចបានទឹកប្រាក់ជាង៨២០០លានដុល្លារអាមេរិក

ដោយៈគង់ សិរីម៉ាលីនណា

         ភ្នំពេញៈ វិស័យកាត់ដេរកម្ពុជានៅតែសម្រេចបានវឌ្ឍនៈភាព ខណៈការនាំចេញផលិតផលកាត់ដេរ សម្រេចបានទឹកប្រាក់៨២៤១លានដុល្លារអាមេរិក កើនឡើង១១,៤ភាគររយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបង្ហាញនូវតួលេខ​ ទំហំពាណិជ្ជកម្មអន្តរជាតិ​របស់​កម្ពុ​ជា ​ក្នុង​រយៈពេល៩​ខែ ឆ្នាំ​២០២១​ ធៀប​នឹង​រយៈពេលដូចគ្នា​ក្នុង​ឆ្នាំ​ ២០២០ កើនឡើងគួរឲ្យកត់សំគាល់​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍ដដែលបានបន្តថា ការនាំចេញ​សម្រាប់​ផ​លិ​ផល​កាត់ដេរ​ មាន​ចំនួន ៨,២៤១.៧ លាន​ដុល្លារ​អាមេរិក មានការ​កើនឡើង​ប្រមាណ៨៤៣.៤ លាន​ដុល្លារ​អាមេរិក ឬ​ស្មើនឹង១១.៤% ធៀប​នឹង​រយៈពេល៩​ខែ​ក្នុង ឆ្នាំ​២០២០​។

ការនាំចេញ​ផលិតផល​វិនិយោគ​ មិនមែន​កាត់ដេរ ដូចជា កង់ គ្រឿង​បំណែក អេ​ឡិ​ក​ត្រូ​និក បង្គុំ​ខ្សែភ្លើង​ និង​គ្រឿងបន្លាស់​រថយន្ត អំពូល​លម្អ​ផលិតផល​ឈើ ប្រណិត ផលិត​ផល​ប្លា​ស្ទីក ស្បែក​សត្វ​កែច្នៃ និង​ផលិតផល​ផ្សេងៗ​ទៀត​ មាន​ចំនួនជាង៣,៣៧៩លាន​ដុល្លារ​អាមេរិក កើនឡើង​ប្រមាណ១,១៤០លាន​ដុល្លារ​អាមេរិក ឬ​ប្រមាណ៥០.៩% ធៀប​នឹង​រយៈពេល៩​ខែ នៃ​ឆ្នាំ​២០២០​។

តួលេខ​កំណើន​នៃ​ការនាំចេញ នៃ​ផលិតផល​វិនិយោគ​មិនមែន​កាត់ដេរ​នេះ ​បាន​ឆ្លុះបញ្ចាំង​ពី​លទ្ធផល​ នៃ​ការអនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ​ក្នុងការ​ធ្វើ​ពិពិធ​កម្ម មូលដ្ឋាន​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា និង​ការវិល​ត្រលប់​មករក​ភាពល្អប្រសើរនៃ​ទីផ្សារ​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប​៕

LEAVE A REPLY

Please enter your comment!
Please enter your name here