តើអ្វីជាមូលបត្រកម្មសិទ្ធិ

ដោយគង់ ម៉ាលីន

ភ្នំពេញៈ ក្នុងចំណេះដឹងទាក់ទងនឹងផ្សារហ៊ុន ពិតជាមានច្រើនផ្នែកដែលអ្នកវិនិយោគគួរសិក្សាស្វែងយល់ ដើម្បីធ្វើជាទុនសម្រាប់់ជីវិត និងអាចយកមកប្រើប្រាស់សំរាប់ការវិនិយោគនាពេលអនាគត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គេហទំព័រCambodiafinancialtimes.com និងFacebook Pageឈ្មោះ Cambodia Financial Times សូមលើកយកចំណេះដឹងថ្មីទាក់ទងនឹងមូលបត្រកម្មសិទ្ឋ។

តើអ្វីជាមូលបត្រកម្មសិទ្ធិ? វាសំដៅទៅលើភាគហ៊ុន ដែលអាចមានប្រភេទផ្សេងៗ     គ្នា។ ក្រុមហ៊ុនបោះផ្សាយមូលបត្រនឹងលក់វាឯកជន ឬជាសាធារណៈ ព្រោះតែវាជាមធ្យោបាយ សម្រាប់ក្រុមហ៊ុនក្នុងការបង្កើនទុន សម្រាប់ការចំណាយលើសកម្មភាព ពាណិជ្ជកម្មរបស់ពួកគេ។ មូលបត្រកម្មសិទ្ធិ ជាឧបករណ៍ហិរញ្ញវត្ថុ ដែលអ្នកទិញវានឹងក្លាយជា ម្ចាស់កម្មសិទ្ធិឬភាគហ៊ុនិក ហើយមានសិទ្ធិទទួលយកផលប្រយោជន៍ពីចំណូល និងទ្រព្យសកម្មរបស់ក្រុមហ៊ុនបោះផ្សាយមូលបត្រ។

មូលបត្រកម្មសិទ្ធិ ផ្តល់ឱ្យភាគហ៊ុនិកនូវសក្តានុពល សម្រាប់កំណើនមូលធននាពេលអនាគតក៏ដូចជាទទួលបានការទូទាត់ ភាគលាភជាដើម ប៉ុន្តែក្រុមហ៊ុនគ្មានកាតព្វកិច្ចផ្លូវច្បាប់ណាមួយក្នុងការទូទាត់ ភាគលាភឱ្យ    ភាគហ៊ុនិកនោះទេ។​ ផលប្រយោជន៍ទាំងនេះ អាចជាប់ពន្ធកាត់ទុក ទៅតាមការកំណត់នានារបស់ច្បាប់នៃប្រទេសនីមួយៗផងដែរ។

មូលបត្រកម្មសិទ្ធិ តំណាងពីភាពជាម្ចាស់កម្មសិទ្ធិនៅក្នុងក្រុមហ៊ុន មានន័យថា ភាគហ៊ុនិក មានសិទ្ធិមួយចំនួនដូចជា ចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល ជាដើមសម្រាប់គ្រប់គ្រងអាជីវកម្ម របស់ក្រុមហ៊ុនបោះផ្សាយមូលបត្រ។ ថ្វីត្បិតតែភាគហ៊ុនិក ជាម្ចាស់កម្មសិទ្ធិនៅក្រុមហ៊ុនមែន ប៉ុន្តែពួកគាត់មានបំណុលមានកំណត់ មានន័យថា ពួកគាត់អាចខាតបង់ត្រឹមតម្លៃ ដែលគាត់វិនិយោគជាមួយក្រុមហ៊ុនប៉ុណ្ណោះ ដោយមិនប៉ះពាល់ ដល់ទ្រព្យផ្ទាល់ខ្លួនផ្សេងពីនេះ របស់ពួកគាត់ឡើយនៅពេល  ក្រុមហ៊ុនក្ស័យធនឬត្រូវបាន រំលាយសម្រាប់ទូទាត់សងបំណុល។


ការទិញលក់មូលបត្រកម្មសិទ្ធិជាការវិនិយោគ ហើយការវិនិយោគលើមូលបត្រ កម្មសិទ្ធិ ជាការវិនិយោគរយៈពេលវែង និងផ្សាភ្ជាប់ជាមួយហានិភ័យខ្ពស់។ បានន័យថាភាគហ៊ុនិកមិនមែនត្រឹមរួមចំណែក ក្នុងការទទួលបានជោគជ័យនោះទេ គឺរួមចំណែកផងដែរក្នុងបរាជ័យរបស់អាជីវកម្មនៃក្រុមហ៊ុន។ នៅពេលក្រុមហ៊ុនក្ស័យធន ភាគហ៊ុនិកជាបុគ្គលចុងក្រោយគេ ដែលទទួលបានសំណងនៃការខូចខាតរបស់ខ្លួន បន្ទាប់ពីម្ចាស់សញ្ញាប័ណ្ណ និងម្ចាស់បំណុលជាដើម។

មូលបត្រកម្មសិទ្ធិមានច្រើនប្រភេទ ប៉ុន្តែជាទូទៅមូលបត្រកម្មសិទ្ធិ ត្រូវបានបែងចែកជា ប្រភេទគឺភាគហ៊ុនធម្មតា និងភាគហ៊ុនបុរិមា៕

LEAVE A REPLY

Please enter your comment!
Please enter your name here