ការសិក្សាថ្មី! ឈាមប្រភេទណាក៏អ្នកនៅតែប្រឈមនឹងការឆ្លងជំងឺកូវីដ១៩

ដោយៈសហសេវិក

ភ្នំពេញៈ លទ្ឋផលនៃការសិក្សាថ្មីមួយបានបង្ហាញថា ឈាមប្រភេទណាក៏ដោយ ក៏​ប្រឈមនឹងហានិភ័យឆ្លងជំងឺកូវីដ១៩ដូចគ្នា ខណៈមានការស្រាវជ្រាវដែលនិយាយថា ឈាមប្រភេទ A មានហានិភ័យខ្ពស់ជាងគេនឹងការឆ្លងមេរោគកូវីដ១៩ និងឈា​មប្រភេទ O វិញមានហានិភ័យទាបជាងគេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដើម្បីដោះស្រាយចម្ងល់នេះ អ្នកស្រាវជ្រាវបានធ្វើការសិក្សាស្រាវជ្រាវទ្រង់ទ្រាយធំមួយចំពោះមនុស្ស១០៧,០០០ នាក់ដែលមានអាយុជាមធ្យម ៤២ឆ្នាំ។ ក្រោយមកគេឃើញមានមនុស្សចំនួន ១១០០០នាក់ វិជ្ជមានកូវីដ១៩ និង៩៦០០០នាក់អវិជ្ជមាន។

តាមការស្រាវជ្រាវដែលចេញផ្សាយ កាលពីថ្ងៃទី៥ មេសាកន្លងមកបានរកឃើញថា ក្នុងចំណោមមនុស្ស ដែលតេស្តឃើញវិជ្ជមាននោះ គឺមនុស្សកាន់តែចាស់និងមនុស្សប្រុសមាន ស្ថានភាពគ្លីនិកធ្ងន់ធ្ងរជាងគេ។

នៅក្នុងការវិភាគ គេមិនឃើញមានការទាក់ទងគ្នា រវាងកូវីដ១៩ និងប្រភេទឈាមទេ។ គេមិនឃើញ មានការកើនឡើងឬថយចុះ ដោយសារតែប្រភេទឈាមឡើយចំពោះការធ្វើតេសត្តវិជ្ជមាន ឬការចូលព្យាបាលនៅមន្ទីរពេទ្យ ឬក៏ការចូលកន្លែងសង្គ្រោះបន្ទាន់។

ដូច្នេះប្រជាជនកម្ពុជាទាំងអស់ ត្រូវឈប់យល់ច្រឡំពីបញ្ហានេះ ហើយប្រឹងប្រែងការពារខ្លួនអោយបាន គ្រប់គ្នាតាមរយះការអនុវត្តវិធានការ បីការពារ និង បីកុំ​ព្រមទាំងចាក់វ៉ាក់សាំងអោយបានគ្រប់គ្នាហើយ ត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

ប្រភព Health.com.kh៕

LEAVE A REPLY

Please enter your comment!
Please enter your name here