ចំណេះដឹងអាជីវកម្ម! តើធ្វើយ៉ាងណាអាចកាត់បន្ថយថ្លៃចំណាយលើពលកម្មការងារ?

ដោយៈ សាវុធ

ភ្នំពេញៈ អត្រានៃអ្នកចេះដឹងនៅកម្ពុជាមានច្រើន អាស្រយ័ហេតុនេះហើយកម្លាំងពលកម្មមានកំណើនដែរ។ ច្បាស់ណាស់តម្លៃនៃការជួល និងការបណ្តុះបណ្តាលបុគ្គលិកគឺខ្ពស់។

ថ្ងៃនេះគេហទំព័រCambodiafinancialtimes.com សូមណែនាំអំពីគន្លឹះក្នុងការកាត់បន្ថយចំណាយថ្លៃឈ្នួលពលកម្ម៖

ទី១) ការហ្វឹកហ្វឺនឆ្លងការងារ

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាទូទៅនិយោជិក ដែលមានជំនាញក្នុងការងារជាក់លាក់ម្នាក់ អាចមានតម្លៃខ្ពស់ដោយសារតែកម្រិតចេះដឹង និងគុណតម្លៃនៃការងាររបស់គាត់។ ម្យ៉ាងវិញទៀតកាលណាក្រុមហ៊ុនមួយមានបុគ្គលិក ដែលមានឯកទេសច្រើនពេក អាចបង្កើនចំណាយប្រាក់ខែនិងកំណត់សមត្ថភាពរបស់ក្រុមហ៊ុន អ្នកក្នុងការដោះស្រាយបញ្ហាផ្សេងៗ ពោលគឺមិនសូវមានភាពបត់បែន។

ដំណោះស្រាយដ៏ល្អបំផុតមួយ ក្នុងការកាត់បន្ថយថ្លៃពលកម្ម និងការបង្កើនភាពបត់បែនរបស់អង្គភាពរបស់អ្នក គឺការបណ្តុះបណ្តាលបុគ្គលិកឆ្លងការងារ ពោលគឺហ្វឹក​ហ្វឺនពួកគេ ឲ្យចេះអំពីរបៀបទទួលខុសត្រូវថ្មី ចំពោះការងារដែលមិនមែនជាមុខជំនាញរបស់ខ្លួន។

ទី២) មួយខែធ្វើការពីផ្ទះ មួយសប្ដាហ៍

ចំណុចនេះ ប្រហែលមិនសូវពេញនិយមប៉ុន្មានទេ នៅក្នុងបរិបទសង្គមការងារនៅកម្ពុជា ព្រោះនិយោជកអាចគិតថា បុគ្គលធ្វើការពីផ្ទះអាចនឹងខ្ជិល ឬពន្យារការងាររបស់ពួកគេទុកនៅពេលក្រោយ។ យ៉ាងណាមិញ មិនមែនបុគ្គលិកគ្រប់រូបសុទ្ធតែមានទម្លាប់មិនល្អបែបនេះនោះទេ។ បើយើងប្រៀបធៀបពីថ្លៃចំណូល ចំណាយសម្រាប់បុគ្គលិកធ្វើការនៅក្រុមហ៊ុន និងនៅផ្ទះមានលក្ខណៈខុសគ្នាត្រង់ថា រាល់ថ្ងៃពេលដែលក្រុមហ៊ុនរបស់អ្នកបើកអ្នកចាំបាច់ត្រូវចំណាយប្រាក់ លើថ្លៃប្រតិបត្តិការ ដូចជា ទឹក ភ្លើង ជាដើម។

ជាធម្មតាមួយថ្ងៃនិយោជិកធ្វើការប្រាំបីម៉ោង ជារៀងរាល់ថ្ងៃពេញមួយខែ ដូចនេះតាមគោលការណ៍ថ្មី អ្នកអាចប្ដូរទៅធ្វើការពីផ្ទះមួយសប្ដាហ៍ ក្នុងមួយខែជំនួសវិញនោះបុគ្គលិក និងមានពេលសម្រាក ព្រមទាំងជួយជម្រុញផលិតផលការងារ របស់បុគ្គលិកផងដែរ។

ទី៣) ការវិនិយោគក្នុងការរក្សានិយោជិតដែលមានគុណភាព

អ្នកប្រហែលជាគិតថា បុគ្គលិកដែលមានគុណភាពទាមទារប្រាក់ខែច្រើន ដើម្បី     ឲ្យសមនឹងតម្លៃរបស់គាត់។ យ៉ាងណាមិញ នៅពេលដែលក្រុមហ៊ុនមានបុគ្គលិកឆ្នើម នោះ ពួកគេអាចជួយជម្រុញការរីកចម្រើនក្នុងក្រុមហ៊ុន។ ប្រសិនបើអ្នកមិនសូវយកចិត្តទុកដាក់នឹងពួកគេនោះទេ អ្នកអាចនឹងបាត់បង់ធនធាន។ ពេលដែលមុខតំណែងណាមួយទំនេរនោះ ក្រុមហ៊ុនរបស់អ្នកនឹងមានដំណើរការយឺត។

ទម្រាំតែរកបានបុគ្គលិកថ្មី និងបង្វឹកការងារទៀតនោះ អ្នកប្រាកដជាត្រូវចំណាយទាំងប្រាក់និងពេលវេលា។ អាស្រ័យហេតុនេះហើយ អ្នកគួររក្សាទុកបុគ្គលិក ដែលមានធនធានឲ្យបានល្អ ដោយផ្តល់ឲ្យពួកគេនូវ (1) ប្រាក់បៀវត្សនិងអត្ថប្រយោជន៍ ដែលមានការប្រកួតប្រជែង (2) កំណត់និយមន័យការងារនិងគោលដៅ។ (3) វិនិយោគក្នុងការបណ្តុះបណ្តាលសមត្ថភាពបន្ថែម៕ Spean៕

LEAVE A REPLY

Please enter your comment!
Please enter your name here